នយោបាយ

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បិទរដ្ឋាភិបាល យូរជាងរដ្ឋបាលលោក ប៊ីល គ្លីនតុន

បរទេស៖ គិតមកត្រឹមថ្ងៃសៅរ៍ គឺវាបានឈានដល់ថ្ងៃទី២២ ដោយឈរលើកំណត់ត្រាមុន ដែលជាការបិទរដ្ឋាភិបាលរយៈពេលត្រឹម ២១ថ្ងៃ ក្នុងឆ្នាំ១៩៩៥-៩៦ កាលនោះគឺ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ប៊ីល គ្លីនតុន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធមិនអនុម័តយល់ព្រមលើថវិកានោះទេ លុះត្រាតែមានមូលនិធិសម្រាប់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសម៉ិចស៊ីក។

ជាមួយគ្នានោះដែរ អ្នកប្រជាធិបតេយ្យបានច្រានចោលសំណើរបស់លោក ត្រាំ ក្នុងតម្លៃ ៥,៧ពាន់លានដុល្លារ (៤,៥ពាន់លានផោន) ។

ប្រហែល ១ភាគ៤ នៃរដ្ឋាភិបាលសហព័ន្ធ គឺនៅតែមិនទាន់ដំណើរការរហូតដល់ផែនការចំណាយមួយត្រូវបានព្រមព្រៀងដោយទុកឱ្យបុគ្គលិក ៨០០.០០០នាក់មិនមានប្រាក់ខែ។

កាលពីថ្ងៃសុក្រកម្មករទាំងនោះរួមមានឆ្មាំពន្ធនាគារ បុគ្គលិកព្រលានយន្តហោះ និងភ្នាក់ងារ FBI បានខកខានមិនបានទទួលប្រាក់ខែដំបូងរបស់ពួកគេក្នុងឆ្នាំ២០១៩នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top