ព័ត៌មានជាតិ

ឡើងជណ្តើរ ដាច់ផ្ងារ ​បោកក្បាលស្លាប់ភ្លាមៗ នៅស្រុកស្វាយទាប

ស្វាយរៀង ៖ អាសូរណាស់ស្ត្រីក្រុមភ្លេង សុំផ្ទះពលរដ្ឋដើម្បីសម្រាក ​ខណៈឡើងលើផ្ទះ​មិនដឹង ជាយ៉ាងម៉េច បានផ្ងារក្រោយ ​បោកក្បាល និងសាបក្រោមជណ្ដើរស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះ បានបង្ក​នៅ វេលាម៉ោង៥និង១៥នទីព្រឹកថ្ងៃ១២ ខែមករា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចភូមិ កក់ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា  ជនរងគ្រោះស្លាប់នោះ មានឈ្មោះ ឥន សឿង ភេទស្រី អាយុ ៧២ ឆ្នាំ ។
ប្រភពបានបន្តទៀតថា ​ក្រុមភ្លេងសុំដេក​​ សុំផ្ទះពលរដ្ឋសម្រាក និងបានសុំខ្នើយ​និងភួយ ហើយគាត់ឡើងលើ កាំជណ្ដើរបានបីកាំ ក៏ធ្លាក់ដាច់ផ្ងារមកក្រោយ បោកក្បាលនិងសាប​ ស្លាប់នៅកន្លែងកើតហេតុ តែម្តង។

ក្រោយពីសមត្ថកិច្ច ធ្វើការពិនិត្យលើសាកសពរួចមក សមត្ថកិច្ច​សន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ធ្លាក់ដាច់ផ្ងារពីលើកាំជណ្តើរ មកក្រោយ បោកក្បាលនិងសាប​ ស្លាប់ពិតប្រាកដមែន ។ ​​សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

To Top