អន្តរជាតិ

សហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើជំនួប កំពូលពិភពលោក ផ្តោតលើអ៊ីរ៉ង់ នៅខែក្រោយ

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រាប់កាសែត Fox News នៅក្នុងសេចក្តីរាយការណ៍ផ្សាយ​នៅថ្ងៃសុក្រថា សហរដ្ឋអាមរិក គ្រោងរៀបចំជំនួប កំពូលពិភពលោកមួយ ដែលផ្តោតលើតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺប្រទេសអ៊ីរ៉ង់ នៅខែក្រោយ ក្នុងប្រទេសប៉ូឡូញ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី១១ ខែមករា ឆ្នំា២០១៩ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្ដាញសារព័ត៌មាន លោក Pompeo បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរជាតិ នឹងត្រូវប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែកុម្ភៈ នៅក្នុងប្រទេសប៉ូឡូញ។

លោកបានថ្លែងបន្ថែមទៀតថា កិច្ចប្រជុំកំពូលនោះ នឹងផ្តល់សំខាន់លើស្ថិរភាព សន្តិភាព សេរីភាព និងសន្តិសុខ នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយរួមបញ្ចូលទាំងកត្តាដ៏ចម្បងមួយ ដែលធ្វើឲ្យប្រាកដថា ប្រទេសអ៊ីរ៉ង់គ្មានឥទ្ធិពលបង្កអស្ថិរភាព៕

ប្រែសម្រួល៖ប៉ាង កុង

To Top