អន្តរជាតិ

ធនាគារពិភពលោក ប្រកាសអំពីដំណើរការ នៃការជ្រើសរើស ប្រធានថ្មី

វ៉ាស៊ីតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ថា ធនាគារពិភពលោក (WB)កាលពីថ្ងៃព្រហស្បតិ៍បាន គូសបញ្ជាក់អំពីណើរការនៃការជ្រើសរើស ប្រធានថ្មីដែលនឹងជំនួសលោក Jim Yong Kim ដែលបានប្រកាសភ្លាមៗពីការចាកចេញ ជាលើកដំបូងពីធនាគារ អភិវឌ្ឍន៍ពហុភាគីកាលពីដើមសប្តាហ៍នេះ។

ធនាគារពិភពលោក បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ មួយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារ ពិភពលោក បានអះអាងអំពីការប្តេជ្ញាចិត្ តរបស់ខ្លួនចំពោះដំណើរការជ្រើសរើស ដោយបើកចំហរ ដោយផ្អែកលើគុណភាព និងតម្លាភាព ។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “នាយកប្រតិបត្តិបានយល់ស្របថា បេក្ខជនគួរប្តេជ្ញាចិត្តចំពោះការអនុវត្តកិច្ចព្រមព្រៀង កញ្ចប់ថវិកានិងកិច្ចព្រមព្រៀងកញ្ចប់ថវិកាដែលត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ប្រកបដោយនិរន្តភាពសម្រាប់ក្របខ័ណ្ឌអភិវឌ្ឍន៍ដែល មាននិរន្តរភាព” ។

ធនាគរពិភពលោកធនាគារពិភពលោក គួរតែឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួនរួមទាំងកំណត់ត្រា នៃភាពជាអ្នកដឹកនាំ បទពិសោធន៏ក្នុងការគ្រប់គ្រងអង្គការធំៗ ជាមួយការបង្ហាញពីអន្តរជាតិនិងការប្តេជ្ញាចិត្ត និងការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ។

ធនាគារនេះបានឲ្យដឹងថា ការតែងតាំងបេក្ខជនធ្វើជាប្រធានថ្មីនឹងត្រូវដាក់ជូននៅចន្លោះថ្ងៃទី៧ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនា ហើយនាយកប្រតិបត្តិនឹងសម្រេចលើបញ្ជីបេក្ខជនរហូតដល់៣រូប ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top