នយោបាយ

នាយករដ្ឋមន្រ្តី៖ ស្ដង់ដារអន្តរជាតិ មានតែក្នុងវិស័យកីឡា​ មិនអាចមាននៅក្នុងនយោបាយទេ (មានវីដេអូ)

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង ថា ស្ដង់ដាអន្តរជាតិ មានតែក្នុងវិស័យកីឡាទេ មិនអាចមាននៅក្នុង នយោបាយនោះទេ ។

សម្ដេចតេជោបានបញ្ជាក់ថា ” តើយើងចង់ធ្វើឲ្យប្រទេសយើងជាស្ដង់ដាអត្តរជាតិយ៉ាងមិចទៅ ខ្ញុំនៅតែមិនយល់ស្រប ជាមួយស្ដង់ដា អន្តរជាតិ ព្រោះស្ដង់ដា អន្តរជាតិប្រើបានតែនៅក្នុងបញ្ហាកីឡាទេ តែស្ដង់ដារបៀបនយោបាយ របៀបសារព័ត៌មាន គឺអត់ដូចគ្នាទេ ពាក្យស្ដង់ដាអន្តរជាតិ គួរតែប្រើនៅក្នុងក្របខណ្ឌ ត្រឹមតែកីឡាបានហើយ”

សម្ដេចបានបន្តថា ប្រទេសខ្លះជារបបប្រធានាធិបតី ប្រទេសខ្លះជារបបសភា និងប្រទេសខ្លះពាក់កណ្ដាលសភា ពាក់កណ្ដាល ប្រធានា ធិបតី ប្រទេសបោះឆ្នោតមួយជុំ ប្រទេសខ្លះបោះឆ្នោតពីរជុំ ឧទាហរណ៍ប្រទេសអាមេរិក បោះឆ្នោតតែមួយជុំទេ នេះគឺជា ស៊ីស្ទែម របស់អាមេរិក ប៉ុន្តែបើប្រទេសបារាំងវិញ គឺគេបោះឆ្នោតពីរជុំ ចឹងចំណុចនិយាយអំពីបញ្ហាសារព័ត៌មាន ​ឲ្យទៅជាស្ដង់អន្តរជាតិ វាគ្មាននោះទេ។

សម្ដេចបានបន្តទៀតថា យើងអាចនិយាយតាមបែបផ្សេង ប៉ុន្តែពាក្យថាស្ដង់ដាអន្តរជាតិ មិនដឹងថាស្ដង់ដានឹងវាជាអ្វីពិតប្រាកដ របៀបមិចទៅស្ដង់ដាគំរូនឹងរបៀបមិចទៅ បើប្រទេសនីមួយៗមានការអនុវត្តខុសគ្នាយ៉ាងដូចច្នេះ ប្រទេសរបស់យើង អនុវត្តន៍ក្នុង វិធីបោះឆ្នោត តាមសមាមាតតាមខេត្ត ប្រទេសខ្លះអនុវត្តន៍ក្នុងវិធី បោះឆ្នោត តាមឯកត្តនាម និងប្រទេសខ្លះ មានការគូបផ្ សំតាមសមាមាតផង និងតាមឯកត្តនាមផង ចឹងទេចូលទៅក្នុងកំរិតនយោបាយ គឺថាអត់មានកំរិតស្ដង់ដាអន្តរជាតិ កើតទេ ៕

To Top