អន្តរជាតិ

អ្នកវិភាគ៖ អាមេរិកនិងចិន អាចនឹងសម្រេចបាន កិច្ចព្រមព្រៀង ស្ទើរតែទាំងអស់ ស្តីពីជំនួញ

បរទេស៖អ្នកវិភាគសហរដ្ឋអាមេរិកមួយរូប បាននិយាយថា ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ច និងបញ្ហារចនាសម្ព័ន្ធ មូលដ្ឋានមួយ ជាមួយសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងចិន អាចនឹងជំរុញអ្នកចរចា ឲ្យសម្រេចបានការព្រមព្រៀងគ្នាស្តីពីជំនួញ ដើម្បីបញ្ចប់ជម្លោះពន្ធគយជាច្រើនខែ។

លោក Catherine Mann ជាប្រធានសេដ្ឋកិច្ចពិភពលោក នៅ Citi បាននិយាយថា កិច្ចព្រមព្រៀង ដែលធ្វើឲ្យមានភាពស្ងប់ស្ងាត់បាន អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ មានក្តីព្រួយបារម្ភ អំពីភាពមិនខ្ជាប់ខ្ជួន នៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយអ្នកបង្កើតគោលនយោបាយ នៅក្នុងប្រទេសចិន ដោះស្រាយចំពោះការធ្លាក់ចុះ សេដ្ឋកិច្ចរយៈពេលវែង។

ប៉ុន្តែលោកបានបន្ថែមទៀតថា សូម្បីតែកិច្ចព្រមព្រៀង ជំនួញជិតសម្រេចនេះ នឹងមិនដោះស្រាយបាន នូវបញ្ហាខ្លះៗ ក្នុងចំណោមបញ្ហាបន្ទាន់ភាគច្រើន ដែលដាក់ទម្ងន់ លើមហាអំណាច សេដ្ឋកិច្ចដ៏ធំបំផុតក្នុងពិភពលោក ដែលរួមមានទាំងឱនភាពជំនួញនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top