ព័ត៌មានជាតិ

ធនាគារជាតិបញ្ឈប់ប្រតិបត្តិការ គ្រឹះស្ថានឥណទានជនបទគិតមកត្រឹមថ្ងៃ១១ មករា នេះមាន១២គ្រឹះស្ថាន

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទគិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះមានចំនួន១២ គ្រឹះស្ថាន។

យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានឥណទានជនបទដែលបានបញ្ឈប់ទាំងនោះរួមមាន៖ ១. គ្រឹះស្ថានឥណទានជនបទ វីរៈជន កសិករ ម.ក, ២.វឌ្ឍនកសិករ ម.ក, ៣. ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍ ម.ក, ៤. ខេភីភីឌី ហ្វាយនែន ម.ក, ៥. និវត្តន៍ ហ្វាយនែន ម.ក, ៦.  សកលហិរញ្ញវត្ថុ ម.ក, ៧. អង្គការ រូបិយបណ្ណខ្មែរ (ខេ.អឹម), ៨. ស៊ីស៊ី ហ្វាយនែន ម.ក, ៩. អាយខេ ហ្វាយនែន ម.ក, ១០. អង្គការឥណទានតំបន់, ១១. អង្គការអភិវឌ្ឍន៍គ្រួសារ និងសហាគមន៍ (ស.គ.អ.អ) និងទី១២. ហ្វីដា ហ្វាយនែន ម.ក៕

Facebook Comments

To Top