នយោបាយ

ព្រឹកថ្ងៃនេះព្រឹទ្ធសភា បើកសម័យប្រជុំពេញអង្គ ពិភាក្សា និងអនុម័ត លើសេចក្តីស្នើវិសោធនកម្មច្បាប់ សំខាន់ចំនួនពីរ ពាក់ព័ន្ធនឹងការបង្កើនអាសនៈ ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែមករា នេះបានបន្តបើក សម័យប្រជុំ ពេញអង្គពិភាក្សា និងអុនម័តច្បាប់ចំនួនពីរសំខាន់ ពាក់ព័ន្ធនឹងការបង្កើន អាសនៈក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

សេចក្តីស្នើវិសោធនកម្មច្បាប់សំខាន់ៗ ចំនួនពីរដែលត្រូវបានព្រឹទ្ធសភា យកមកពិភាក្សានិងអនុម័តគឺ១. សេក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ។

សម័យប្រជុំក្រោមអធិបតីភាពសម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចំនួន៥១ រួបនៃសំចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សូមរឮកថាកាលពីថ្ងៃទី៣មករា រដ្ឋសភាបានអនុម័តសេចក្តីស្នើវិសោធន កម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ និងសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបា លរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសម្លេង១០៨ ជាឯកច្ឆន្ទនៃចំនួនសមាជិកសភាទាំងមូល៕

ដោយ ៖ ស សំណាង

Facebook Comments

To Top