ព័ត៌មានជាតិ

ជំងឺប្រមេះ ឆ្លងតាមណាទៅ?

ប្រមេះ គឺជាជំងឺឆ្លងដែលចម្លងតាមរយៈការរួមភេទ ហើយអាចកើតមានទាំងលើបុរស និងស្ត្រី។ ប្រមេះជាញឹកញាប់ធ្វើអោយ ប៉ះពាល់ដល់បង្ហួរនោម រន្ធគូថ ឬបំពង់ក។ ចំពោះស្ត្រីវាក៏អាចធ្វើអោយ ប៉ះពាល់ដល់មាត់ស្បូនផងដែរ។

ជំងឺប្រមេះត្រូវបានបង្កឡើង ដោយបាក់តេរីម្យ៉ាងដែលមានឈ្មោះថា Neisseria gonorrhoeae ដែលជាមូលហេតុមួយនៃ ជំងឺកាមរោគក្នុងចំនោម មេរោគជាច្រើនទៀត ។

ជំងឺប្រមេះត្រូវបានរីករាលដាល ភាគច្រើនបំផុតក្នុងអំឡុងពេលរួមភេទ។ ប៉ុន្តែទារកអាចត្រូវបានឆ្លងមេរោគ ក្នុងអំឡុងពេលសម្រាលផងដែរ ប្រសិនបើស្ត្រីជាម្តាយមានឆ្លងមេរោគ។ ជំងឺប្រមេះលើទារកភាគច្រើន ធ្វើអោយប៉ះពាល់លើភ្នែក។

ជំងឺប្រមេះនៅក្នុងករណីជាច្រើន មិនបណ្តាលអោយមានរោគសញ្ញានោះទេ។ អ្នកប្រហែលជាមិនបានដឹងឡើយ សូម្បីតែអ្នកកំពុងឆ្លងមេរោគ។ វាបណ្ដោយមកពីការរួមភេទដោយ មិនបានប្រើស្រោមអនាម័យ ប្រសិនបើអ្នកចាំបាច់ត្រូវរួមភេទ វិធីដ៏ល្អបំផុតដើម្បីបង្ការការឆ្លងជំងឺ កាមរោគគឺការប្រើស្រោមអនាម័យ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top