សុខភាព

ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភាព

អយស្ទ័រ ជាប្រភេទអាហារសមុទ្រម្យ៉ាង ដែលកំពុងពេញនិយមមានផ្ទុក សម្បូរទៅដោយសារធាតុ ចិញ្ចឹមជាច្រើន ហើយអាចយកមកទទួលទានទាំងឆៅ ឬចម្អិនតាមរបៀបផ្សេងៗ។ ភាគច្រើននៃពួកយើងក៏ប្រាកដជាស្គាល់ និងធ្លាប់ទទួលទានវារួចមកហើយ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ អំពីអត្ថប្រយោជន៍នៃអាហារ សមុទ្រមួយនេះចំពោះសុខភាពឡើយ។ ខាងក្រោមនេះជាផលល្អៗ នៃការទទួលទានអយស្ទ័រ៖

១.ផ្ទុកសម្បូរទៅដោយជាតិស័ង្កសី ច្រើនជាងអាហារសមុទ្រដទៃទៀត៖ ជាតិស័ង្កសី គឺចាំបាច់ណាស់សម្រាប់ ការលូតលាស់បានត្រឹមត្រូវ, ពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយឱ្យរបួសឆាប់ជាសះស្បើយ។

២.បង្កើនសុខភាពបេះដូង៖ នោះក៏ព្រោះតែអយស្ទ័រជាប្រភព ដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, ប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយ កាត់បន្ថយហានិភ័យនៃ ជំងឺគាំងបេះដូង, ដាច់សរសៃឈាមខួរក្បាល និងសម្ពាធឈាមឡើងខ្ពស់។

៣.បង្កើនសុខភាពផ្លូវភេទ៖ បរិមាណនៃជាតិស័ង្កសី ក្នុងអយស្ទ័រជួយរាងកាយ ផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលមានតួនាទីគ្រប់គ្រងពង្រឹង ដំណើរការមុខងារផ្លូវភេទរបស់បុរស និងស្ត្រី។ ចំពោះបុរសការទទួលទានអយស្ទ័រ ជួយបង្កើនដល់បរិមាណនៃមេជីវិតឈ្មោល និងសមត្ថភាពនៃការហែល។ រីឯស្ត្រីវិញ ជាតិស័ង្កសីជួយដល់ អូវែធ្វើឱ្យមានតុល្យភាពរវាងអ័រម៉ូន estrogen, progesterone និង testosterone ។

៤.ជាប្រភពដ៏ប្រសើរនៃ សារធាតុចិញ្ចឹមចាំបាច់ដទៃទៀត៖ រួមបញ្ចូលទាំងវីតាមីន A, E និង C, ជាតិស័ង្កសី, ជាតិដែក, កាល់ស្យូម, សេលេញ៉ូម និងវីតាមីន B12 ដែលរាងកាយត្រូវការ។

៥.បង្កើនថាមពល៖ អយស្ទ័រជាប្រភពដ៏ប្រសើរ នៃជាតិដែកដែលជួយរាងកាយ ដឹកនាំអុកស៊ីសែនទៅកាន់រាល់ កោសិកាផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែម។

៦.កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ៖ ការសិក្សាមួយដែលធ្វើឡើង ដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរកឃើញថា ការទទួលទានអយស្ទ័រអាចជួយ បង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ហើយកាត់បន្ថយកម្រិត នៃកូឡេស្តេរ៉ូលមិនល្អ។

៧.ធ្វើឱ្យមុខងារខួរក្បាល កាន់តែប្រសើរឡើង៖ អយស្ទ័រមានផ្ទុកសម្បូរទៅដោយវីតាមីន B12, អាស៊ីតខ្លាញ់អូមេហ្គា ៣, ជាតិស័ង្កសី និងជាតិដែកដែលសុទ្ធសឹងតែ ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាព ក៏ដូចជាមុខងារ នៃខួរក្បាលបង្កើនការចងចាំ ។

៨.សុខភាពប្រព័ន្ធសរសៃឈាម និងសសៃឈាមល្អ៖ អយស្ទ័រ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C ជួយប្រយុទ្ធប្រឆាំងនឹង ជំងឺសរសៃឈាមបេះដូង។ ហើយក៏សម្បូរ ទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានប្រសិទ្ធិភាពខ្ពស់ជួយ ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូង, ដាច់សរសៃឈាមខួរក្បាល និងបញ្ហាសម្ពាធឈាមផងដែរ ៕

ប្រភព៖ www.health.com.kh

To Top