កីឡា

រកឃើញ២៤ក្រុម ឡើងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ រកឃើញក្រុមបាល់ទាត់ ក្នុងសាលជើងខ្លាំងចំនួន២៤ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ ក្នុងក្រុងព្រះសីហនុនៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដោយក្នុងចំណោម២៤ក្រុមជ្រើសើស៦ក្រុមឡើង វគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។
ការប្រកួត Tiger Street Football Festival 2019 នៅថ្ងៃទី៦ជម្រុះជុំទី២នេះ មានក្រុមចំនួន២៤ក្រុម ប្រកួតប្រជែងដណ្តើមជើងឯឝប្រចាំមណ្ឌល ក្រុងព្រះសីហនុ និងដណ្តើមយកកៅអី ៦ក្រុមឡើងផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

អ្វីដែលកាន់តែទាក់ទាញនោះ គឺការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមាន លោក ខេមរៈ សិរីមន្ត សុគុន្ធ និសា ណុប ប៉ាយ៉ារិទ្ធ ពេជ្រ សោភា នីកូ សុខ ស្រីនាង នី រតនា ឈិន ម៉ានិច បាន មុន្នីល័ក្ខ ប៉ាច គីមមួយ និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅព្រះសីហនុ សប្បាយរីករាយ និងរាំកម្សាន្តទៅតាម ចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី។

អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូន ពិសេសសម្រាប់ការជាវស្រា បៀរថៃហ្គ័រ មកទទួលទាន បណ្តើរទស្សនាការ ប្រគំតន្ត្រី Tiger Street Football Festival 2019។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណ ភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើន ជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់ លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង ៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅថ្ងៃចុងក្រោយ និងការប្រគំតន្រ្តី នៅរាត្រីចុងក្រោយ ប្រចាំមណ្ឌលព្រះសីហនុនេះ មានការផ្សាយផ្ទាល់ ពីសា្ថនីយ៍ទូរទស្សន៍រស្មីហង្សមាស ផងដែរ៕សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH (សូមរីករាយទទួលទាន ស្រាបៀរ Tiger® ដោយការទទួលខុសត្រូវ)

To Top