កីឡា

ខេត្តព្រះសីហនុក្លាយជា មណ្ឌលដំបូង នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 រដូវកាលទី៧

ព្រះសីហនុ៖ ក្រុមហ៊ុនស្រាបៀរ Tiger កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានធ្វើសន្និសីទស្តីពីការ ចាប់ពូលនៃប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នាសណ្ឋាគារឯករាជ្យ ដែលការប្រកួតជាផ្លូវការ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៥-៦ ខែមករា ឆ្នាំ២០១៩ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។

ក្នុងឱកាសប្រកាសសន្និសីទ ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 រដូវកាលទី៧នៅមណ្ឌល ខេត្តព្រះសីហនុ ដែលជាមណ្ឌលដំបូងក្នុងរដូវកាលថ្មីនេះ ដោយមានការអញ្ជើញចូលរួម ជាកិត្តិយសពីលោកស្រី ថោង បវរលក្ខិណា នាយកគ្រប់គ្រងទីផ្សារ ស្លាកសញ្ញា ស្រាបៀរ Tiger និងលោក ម៉ៃ តុលា អគ្គលេខាធិការរងនៃ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានថា សម្រាប់ការប្រកួតរដូវកាលថ្មីឆ្នាំនេះមានក្រុមចូលរួមយ៉ាងច្រើនកុះករដូចឆ្នាំមុនដែរ ព្រមទំាងទទួលបានការគាំទ្រពីយុវជនជាច្រើននាក់នៃការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 កាន់តែធ្វើឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារបស់យើងទទួលការរីកចម្រើន។ តំាងនាមសហព័ន្ធសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger ដែលបានរៀបចំព្រឹត្តិការណ៌នេះឡើងក្នុងគោលបំណងអភិវឌ្ឍន៍វិស័យបាល់ទាត់របស់កម្ពុជានាពេលខាងមុខនេះ។

ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី 7 នេះកាន់តែអស្ចារ្យដោយយើងធ្វើឡើងរហូតដល់៩ខេត្ត/ក្រុងទូទាំងប្រទេស ប្រកួតកាន់តែច្រើន និងរង្វាន់សរុប ៥០,០០០ដុល្លារអាមេរិក ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

នេះជាលើទី៧ហើយសម្រាប់ការ ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរ Tigerបាននាំយកព្រឹត្តិការណ៍​​ ដ៏អស្ចារ្យមួយនេះ ហើយជាមណ្ឌល ដំបូងត្រូវចាប់ផ្តើមការប្រកួតជាផ្លូវការ នៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១៩ ក្នុងចំណោម៥៤ក្រុមគណៈកម្មការ ជ្រើសរើសយក ៦ក្រុមទៅធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅកោះពេជ្រនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ៕

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2019

សូមរីករាយទទួលទានស្រាបៀរ Tiger® ដោយការទទួលខុសត្រូវ!

To Top