កីឡា

កីឡាករចិន Hua Tian មានគោលដៅ កំពូលនៅឆ្នាំ២០១៩ ដើម្បីបំពេញ លក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការ ប្រកួតកីឡា អូឡាំពិកក្រុងតូក្យូ

ក្រុងឡុងដ៍៖ កីឡាករជិះសេះ របស់ប្រទេសចិន Alex Hua Tian បាននិយាយថា គោលបំណងទី១ របស់លោកនៅក្នុងឆ្នាំ២០១៩ នឹងជួយក្រុមចិន ឲ្យមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ ឆ្នាំ២០២០ “2020 Tokyo Olympic Games” យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

កីឡាករ Hua Tian បានក្លាយជាអ្នកជិះសេះវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រអូឡាំពិក នៅពេលលោកមានអាយុ ១៨ ឆ្នាំនៃការប្រកួតកីឡាអូឡាំពិក Beijing Games នៅទីក្រុងប៉េកាំង ឆ្នាំ២០០៨ នឹងចាប់ផ្តើមប្រកួតកីឡាអូឡាំពិកលើកទី៤ របស់លោក ក្រោយពីបានអវត្តមានកីឡាអូឡាំពិក នៅទីក្រុងឡុងឆ្នាំ ២០១២ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ នៅទីក្រុងរីអូកាលពី២ឆ្នាំមុន។

ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ សម្រាប់កីឡាករ Hua Tian មិនមានគ្មានបញ្ហា ដោយខ្លួនឯងឡើយ ពីព្រោះប្រទេសចិន មានឱកាសក្នុងការមានក្រុមមួយ នៅក្នុងព្រឹត្តការណ៍រយៈពេល៣ថ្ងៃ។ Hua Tian មានអារម្មណ៍រំភើបដែលគាត់អាចមាន ឱកាសជួយមិត្តរួមក្រុមរបស់លោក៕

ដោយ៖លី ភីលីព

To Top