តារា

Park Na Raeសម្តែងបទ “ Solo” របស់ Jennie សមអស់ទាស់ សូម្បីម្ចាស់បទក៏សរសើរ

កូរ៉េ: តារាចម្រៀងរូបស្រស់ Jennie សមាជិកក្រុម BLACKPINK ហាក់កាន់តែមានប្រជាប្រិយភាពក្រោយចេញបទចម្រៀង​ទោលដំបូង “SOLO” ហើយបទនេះដែរត្រូវតារាល្បី មិនតិចទេយកទៅច្រៀងនិងរាំ Cover សូម្បី Seungri ជាតារាច្រៀងប្រុសក៏មិនលើកលែង ហើយថ្មីៗនេះនាងPark Na Rae ក៏សម្តែងតាមបានសមឥតទាស់តែម្តងធ្វើអោយ Jennie ជាម្ចាស់បទលើកសរសើរ ។

ព័ត៌មានពីKoreaboo បានអោយដឹងនៅថ្ងៃទី៣១ខែធ្នូនេះថាតារាចម្រៀង Park Na Rae បានធ្វើអោយអ្នកចូលរួមកម្មវិធីពានរង្វាន់ MBC Entertainment 2018 កាលពីថ្ងៃទី២៩ ចំហរមាត់មើលនាងគ្រប់គ្នាតែម្តងដោយឡើងសម្តែងបទ “ SOLO” និងធ្វើស្ទាយតាម Jennie សមាជិកក្រុម BLACKPINK ។ Park Na Rae បានច្រៀងនឹងបញ្ចេញក្បាច់រាំបទ SOLO នេះបានយ៉ាងល្អជាមួយសម្លៀកស្រដៀង Jennie ហើយក្រោយវីដេអូរបស់នាងត្រូវបង្ហោះ Jennnie ជាម្ចាស់ផ្ទាល់បានចូល Comment សរសើរនាងថា “ បងស្រី អ្នកពិតជាអស្ចារ្យណាស់! ” ៕

ដោយ: ទូច សុខលីដា

To Top