អន្តរជាតិ

រុស្ស៊ី កសាងជញ្ជាំង ព្រំដែនគ្រីមា-អ៊ុយក្រែន រួចរាល់

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ ទើបបានកសាងរួចរាល់ នូវជញ្ជាំងរបងរបស់ខ្លួន នៅតាមព្រំដែនអ៊ុយក្រែន-គ្រីមា ក្រោយរយៈពេល៤ឆ្នាំ បន្ទាប់ពីបានយកតំបន់គ្រីមាពីអ៊ុយក្រែន ដាក់ឲ្យចូលជាឧបសម្ព័ន្ធ របស់ខ្លួនដោយខុសច្បាប់ បើទោះជាមានក្តីព្រួយបារម្ភពី មេដឹកនាំអឺរ៉ុបមួយចំនួនក៏ដោយ ។

រុស្ស៊ីបានកសាងរបងព្រំដែននេះរួចរាល់ កាលពីថ្ងៃសុក្រ ដោយបំពាក់នូវប្រព័ន្ធចាប់សញ្ញារាប់រយ ដើម្បីទប់ស្កាត់ការទម្លាយ ចូលរបស់អ៊ុយក្រែន និងការរត់ពន្ធអាវុធ ឥន្ធនៈ គ្រឿងស្រវឹង និងថ្នាំញៀន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ria Novosti។

យោងតាមប្រភពព័ត៌មានមួយ ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា របងជញ្ជាំងព្រំដែននោះ លាតសន្ធឹងក្នុងចម្ងាយប្រវែងជិត ៤០ម៉ាយ និងពង្រឹងកិច្ចការពារបន្ថែម ដោយកាម៉េរ៉ាចាប់រូបភាពពីចម្ងាយ និងការយាមល្បាតជាប្រក្រតី ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top