តារា

រាប់ថយក្រោយ ​ស្វាគមន៍ឆ្នាំមហាលាភ ២០១៩ នៅសាលមហោស្រព NABA និងរីករាយជាមួយ ការផ្តល់ជូនសន្ធឹកសន្ធាប់!

ភ្នំពេញ៖ ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកលនៅក្នុង កំពូលព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំ នៅណាហ្គាវើលដ៍ចាប់ពីម៉ោង១០ យប់ ថ្ងៃទី ៣១ ធ្នូ នៅសាលមហោស្រព លំដាប់ពិភពលោក NABA ដែលចូលរួមសម្តែង ដោយកំពូលតារាចម្រៀង ប្រចាំព្រះរាជាណាចក្រកម្ពុជា ទស្សនាដោយសេរី! ។

តន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនេះ ចូលរួមសម្តែង ដោយកំពូលចម្រៀង លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀង ដែលទើបនឹងរះ កញ្ញា “តី” រួមនឹងពិធីករ ពេញនិយម លោក យឹម ណារ៉ា និងកញ្ញា គង់ វង្សយ៉ាទី ព្រមទាំងអ្នកសម្តែងអន្តរជាតិ ប្រចាំណាហ្គាវើលដ៍ផងដែរ។ អញ្ជើញមកមុន បានកន្លែងអង្គុយពិសេសមុន ដើម្បីទស្សនាការសម្តែង និងច្រៀង នៅក្នុងសាលមហោស្រព បច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់ នៅកម្ពុជា។

បង្កើតអនុស្សាវរីយ៍ល្អៗ នៅក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងពិសាម្ហូប ឈុតប្រពៃណីចិន នៅភោជនីយដ្ឋានប្រណីត Hall of Golden Chimes ខណៈលោកអ្នកអាចទស្សនា ទេសភាពដ៏ស្រស់ស្អាត នៃឱកាសឆ្លងឆ្នាំ នៅខាងក្រៅ។ ជម្រើសមួយទៀត លោកអ្នកអាចរីករាយ ពិសាម្ហូបឈុតពិសេស ពេលល្ងាច ៤ មុខ នៅភោជនីយដ្ឋាន ប្រណីតបារាំង Le Gourmet ឬពិសាអាហារប៊ុហ្វេអន្តរជាតិ នៅភោជនីយដ្ឋានប្រណីត 2Pangea ឬ Pangea ។

ណាហ្គាវើលដ៍ ក៏ផ្តល់ជូននូវកម្មវិធីកម្សាន្ត ដ៏សម្បូរបែបផងដែរ ក្នុងឱកាសស្វាគមន៍ ឆ្នាំមហាសំណាង ២០១៩។ រាំលេងកម្សាន្តនៅក្លឹបដាលីន ដាលីន ឬនៅ F Club ។ ពិសេស លោកអ្នកអាចកក់បន្ទប់ឯកជន ខារ៉ាអូខេ វីអាយភី ប្រណីត នៅខារ៉ាអូខេ Club 88 ឬ Club 888 ក៏បាន។

កុំភ្លេចខកខានឱកាសទស្សនា ការសម្តែងសិល្បៈអបអរបុណ្យណូអែល នៅសាលមហោស្រព NABA ចាប់ពីម៉ោង ៨ យប់ ពីថ្ងៃព្រហស្បតិ៍ ដល់អាទិត្យ មុនការសម្តែងត្រូវបានបញ្ចប់ នៅថ្ងៃទី ៣០ ខែធ្នូ។

ការសម្តែង ៤៥ នាទីដ៏ប្លែក និងអស្ចារ្យសម្រាប់គ្រប់វ័យ រួមទាំងកុមារផងដែរនេះ មានផ្តល់ជូនសំបុត្រឥតគិតថ្លៃ នៅណាហ្គាវើលដ៍។ បន្ទាប់ពីទស្សនាការសម្តែងរួច ពុកម៉ែ ពូមីង និងបងប្អូនទាំងអស់ អាចមកពិសាប៊ុហ្វេ បង្អែមដ៏ឈ្ងុយឆ្ងាញ់ នៅភោជនីយដ្ឋាន 2Pangea ទល់មុខសាលមហោស្រព NABA ។ ទទួលយក នូវភាពសប្បាយរីករាយ កម្រិតកំពូលរហូតដល់ចុងខែធ្នូ នៅណាហ្គាវើលដ៍!៕
ដោយ៖លី ភីលីព

To Top