អន្តរជាតិ

ពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ នាំគ្នាតវ៉ាប្រឆាំង នឹងគោលនយោបាយ ឃុំឃាំងក្រុមជនភៀសខ្លួន

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៨ថា ពលរដ្ឋនៅក្នុងប្រទេសអូស្ត្រាលីរាប់ពាន់នាក់ បាននាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ទៅលើគោលនយោបាយ នៃការឃុំឃាំង ក្រុមជនភៀសខ្លួន នៅតាមបណ្តាក្រុងធំៗកាលពីថ្ងៃសៅរ៍ និងបានអំពាវនាវ សុំឲ្យរដ្ឋាភិបាលក្រុងកង់បេរ៉ា បញ្ចប់ការឃុំឃាំង ក្រុមជនភៀសខ្លួនដែលស្វែង រកសិទ្ធិជ្រកកោន ។

រដ្ឋាភិបាល បានបញ្ជូនអ្នកណាដែលព្យាយាម ចូលមកក្នុងប្រទេសតាមផ្លូវសមុទ្រ ទៅកាន់ជំរុំ នៅដែនកោះ Manus ប្រទេសប៉ាពូ ញ៉ូហ្គីណេ ឬកោះ Nauru ដែលស្ថិតនៅដែនមហាសមុទ្រប៉ាស៊ីហ្វិក ។

គេឃើញក្រុមអ្នកតវ៉ាជាច្រើនបាននាំគ្នា ដើរតាមដងវិថីនានា ដើម្បីចូលរួមរំលឹកខួបលើកទី៥ នៃការធ្វើវិសោធនកម្ម លើគោលន យោបាយ ដែលផ្អែកលើគោលការណ៍ដែលបានចែង ដោយរដ្ឋាភិបាលកង់បេរ៉ា ក្នុងឆ្នាំ២០០៣ ដែលមានជំហររបសខ្លួន ដោយបានចុះហត្ថលេខា ព្រមព្រៀងគ្នាជាមួយ ប្រទេសនៅដែនសមុទ្រប៉ាស៊ីហ្វិក និងការប្រកាសដល់មនុស្ស គ្រប់រូបដែលបានមក ដល់ប្រទេសនេះតាមផ្លូវទឹក ដោយ“គ្មានឳកាស”ក្នុងការសុំសិទ្ធិជ្រកកោននៅ ក្នុងប្រទេសអូស្ត្រាលីឡើយ ៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top