អន្តរជាតិ

ប្រធានាធិបតីចិន ប្ដេជ្ញាពង្រឹង ចំណងមិត្តភាព អាហ្វ្រិកឲ្យកាន់តែរឹងមាំឡើង

បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងធ្វើទស្សនកិច្ចនៅប្រទេសសេណេហ្គាល់ កាលពីថ្ងៃសៅរ៍ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាធ្វើការពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច ជាមួយអាហ្វ្រិក ដែលជាទ្វីបមួយ បានទទួលកម្ចីចិនថោក ជាថ្នូរសម្រាប់គម្រោងជីកយករ៉ែ និងសំណង់ដ៏មហិមា។

លោក ស៊ី ជីនពីង បាននិយាយយ៉ាងដូច្នេះថា “គ្រប់ពេលដែលខ្ញុំមកដល់អាហ្វ្រិក ខ្ញុំបានឃើញនូវថាមភាពនៃទ្វីប និងចំណងប្រាថ្នារបស់ ប្រជាជន សម្រាប់ការអភិវឌ្ឍ ហើយខ្ញុំមានជំនឿទុកចិត្តជាខ្លាំង ចំពោះអនាគតនៃចំណងមិត្តភាពចិន-អាហ្រ្វិក”។
a
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនធ្វើពាណិជ្ជកម្មជាមួយអាហ្វ្រិក ច្រើនជាងបណ្ដាប្រទេសដទៃធ្វើ ហើយការចាប់ផ្តើម បោះជំហានដ៏ខ្ជាប់ខ្ជួនរបស់ចិន ទៅកាន់ទ្វីបអាហ្វ្រិក មានភាពផ្ទុយគ្នាជាខ្លាំងនឹងសហរដ្ឋអាមេរិក ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញចំណាប់អារម្មណ៍តិចតួច ចំពោះទ្វីបមួយនេះ៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top