សន្តិសុខ និង សង្គម

លួចម៉ូតូបានហើយ ជិះគេចខ្លួនមិនរួច ម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ លួចកាច់កម៉ូតូបានហើយ ជិះគេចខ្លួនមិនរួច ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ ជិះគេចខ្លួនបាត់ស្រមោល ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មុខផ្ទះជនរងគ្រោះក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះចាន់ សុដា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ សង្កាត់ស្រះចកខណ្ឌដូនពេញ ។ ជនរងគ្រោះឈ្មោះ នួន សុវណ្ណធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ម៉ូតូដែលជនសង្ស័យ លួចកាច់សោកហើយ គេចខ្លួនមិនរួចនោះម៉ាកហុនដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GZ 1643 ។

ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានទុកម៉ូតូនៅមុខផ្ទះ ខណៈរវល់ដួសទឹករៀបចំ ហូបបាយស្រាប់តែលឺសំលេង ជនសង្ស័យបញ្ឆេះម៉ូតូ និងជាន់លេខម៉ូតូខ្លួនក្រឡេកមើល ម៉ូតូមិនឃើញក៏ចេញមកក្រៅ ផ្ទះឃើញជនសង្ស័យខាងលើ ជិះម៉ូតូខ្លួនហើយបក្ខពួក ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូហុនដាឌ្រីមពណ៌ខ្មៅ មិនចាំស្លាកលេខដែលជា មធ្យោបាយធ្វើដំណើររបស់ពួកវា ខ្លួនក៏ស្រវ៉ាម៉ូតូមួយគ្រឿងទៀត ជិះដេញតាមរហូតដល់មុខសាលាកូរ៉េ ក្នុងភូមិផ្លូផ្អែមសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ជនសង្ស័យជិះទៅមុខលែងរួច ដោយផ្លូទាល់រូបគេ និងប្រជាពលរដ្ឋនៅក្បែរនោះ ក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ស្វាយប៉ាកតែម្តង ។

វត្ថុតាងដែលសមត្ថកិច្ច ដកហូតពីជនសង្ស័យមានដែក សម្រាប់កាច់សោកម៉ូតូចំនួនមួយ ។

បច្ចប្បន្នជនសង្ស័យ និងវត្ថតាងត្រូវបានបញ្ជូន ទៅផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top