អន្តរជាតិ

ផ្កាយរណបបង្ហាញ ពីផ្ទាំងទឹកកកទម្ងន់ ១១លានតោនអ ណ្តែតទឹកជិតទៅ ភូមិដាច់ស្រយាល Greenland បង្ខំឲ្យមនុស្ស រាប់សិបនាក់ជម្លៀសខ្លួន

Greenland៖ ផ្ទាំងទឹកកកដ៏ធំសម្បើម ដែលមានទម្ងន់រហូតដល់ ១១លានតោន បានអណ្តែតលើផ្ទៃទឹក នៅជិតឆ្នេរសមុទ្រ Greenland នោះ ឥឡូវបានរសាត់ទៅជិត ភូមិដាច់ស្រយាលមួយ ធ្វើឲ្យប្រជាជននាំគ្នាជម្លៀសខ្លួន យ៉ាងញាប់ៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទីភ្នាក់ងារអវកាសអឺរ៉ុប បានចេញរូបភាពមួយនៅសប្តាហ៍នេះ ដែលបង្ហាញពីផ្ទាំងទឹកកក ដ៏ធំមួយនៅជិតឆ្នេរ Innaarsuit ។ ប្រជាពលរដ្ឋក្នុងភូមិជាច្រើន ត្រូវបានគេជម្លៀសទៅកាន់ ទីទួលខ្ពស់កាលពីសប្តាហ៍មុន ដោយសារការព្រួយបារម្ភថា ផ្ទាំងទឹកកកទម្ងន់ ១១លានតោន អាចនឹងបាក់បែកនិងបង្កើត រលកធំល្មមដែល អាចបំផ្លាញអគារបាន ។

រូបភាពដែលបានចាប់ យកកាលពីថ្ងៃទី៩ ខែកក្កដាដោយផ្កាយរណប Sentinel-2 របស់ ESA បានបង្ហាញពីផ្ទាំងទឹកកកធំ ៗ ជាច្រើនទៀតនៅក្នុងបរិវេណ។ ដោយឡែកអ្នកផ្សាយវិទ្យុ KNR របស់ Greenland បានចេញផ្សាយវីដេអូដែល ថតដោយអ្នកស្រុកដែលបង្ហាញ ពីពេលវេលានៃផ្ទាំងទឹកកក ដែលរសាត់តាមភូមិ។

អាកាសយានដ្ឋាន KNR បានរាយការណ៍ថា ខ្យល់បក់ខ្លាំងកើនឡើង បានរាលដាលទៅភាគខាងជើង ឆ្ងាយពីកំពង់ផែកាលពីចុងសប្ដាហ៍ ។ ESA និយាយថា នេះត្រូវបានចាត់ទុកថា ជាការចងចាំដ៏ធំបំផុត ខណៈរកឃើញផ្ទាំងទឹកកក គឺមានជាទូទៅនៅ Greenland ចំពោះរោងចក្រថាមពល ក្នុងតំបន់ស្ថិននៅលើឆ្នេរសមុទ្រ មានការព្រួយបារម្ភពីរលក ដែលបណ្តាលមកពីផ្ទាំងទឹកកក អាចបិទការផ្គត់ផ្គង់ថាមពល ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top