អន្តរជាតិ

ក្រុម Hackers ចូលលួចទិន្នន័យប្រើប្រាស់ ផ្ទាល់ខ្លួនរបស់ ពលរដ្ឋសិង្ហបុរី ប្រមាណ១,៥លាននាក់

សិង្ហបុរី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ថា យោងតាមសេចក្តី ថ្លែងការណ៍ មួយចេញ ដោយររដ្ឋាភិបាលបានឲ្យដឹងថា ក្រុម Hackers បានចូលលួចយក ទិន្នន័យ ផ្ទាល់ខ្លួនរបស់ពលរដ្ឋសិង្ហបុរី ដែលមានប្រមាណ១,៥លាននាក់ ឬស្មើនឹង១/៤នៃចំនួនប្រជាជន ។ ក្រុមអ្នកចូលលួចទាំងនោះបានចូល ដល់មូលដ្ឋានទិន្នន័យរបស់ ស្ថាប័នសុខាភិបាល ដែលមានចេតនា វាយប្រហារ ចំគោលដៅ និងច្បាស់លាស់ណាស់ ។

នៅតាមបណ្តាគ្លីនិកនានា ត្រូវបានគេកំណត់គោលដៅ នៅចន្លោះថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។

ទិន្នន័យដែលលួចនោះរួមមាន ឈ្មោះ អាស័យដ្ឋាន ប៉ុន្តែមិនបានកំណត់ត្រាពី វេជ្ជសាស្ត្រ ក្រៅពីការបែងចែកឳសថ សម្រាប់ករណីខ្លះៗ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ព័ត៌មានស្តីអំពីជំងឺដែលបានចែកចាយ ថ្នាំពេទ្យ ប្រមាណ១៦០.០០០នាក់ ក្នុងចំណោមអ្នកជំងឺ ទាំងនោះ” ត្រូវបានគេលួចយកទៅបាត់ ។

កំណត់ត្រា មិនត្រូវបានកែប្រែ ឬលុបចោលឡើយ មិនមានកំណត់ត្រាអ្នកជំងឺដទៃទៀត ដូចជាការធ្វើរោគវិនិច្ឆ័យ លទ្ធផលបានពីការ ធ្វើតេស្ត ឬក៏កំណត់ត្រារបស់វេជ្ជបណ្ឌិត ត្រូវបានគេរំលោភបំពាននោះទេ ។

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងថា យើងមិនបានរកឃើញនូវភស្តុតាងណាមួយ នៃការរំលោភបំពាន ដែលមានលក្ខណៈដូចគ្នាទៅនឹង អ្វីដូចជាផ្នែកថែទាំសុខភាពសាធារណៈ ផ្សេងៗទៀតនោះទេ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top