សន្តិសុខ និង សង្គម

សម្តេចពិជ័យសេនានឹងអញ្ជើញ ទទួលដំណើរ មាតុភូមិនិវត្តន៍កងទ័ពមួកខៀវ កម្ពុជា ដែលបញ្ចប់បេសកកម្ម នៅថ្ងៃទី២៣ កក្កដា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលដំណើរ មាតុភូមិនិវត្តន៍ របស់កងកម្លាំងវិស្វកម្ម ព្រលានយន្តលេខ១៨៩ កងកម្ទេចគ្រាប់ មិនទាន់ផ្ទុះលេខ១២៣ និងកងរាជអាវុធហត្ថលេខ៦១៩ដែលបញ្ចប់ បេសកកម្មរក្សាសន្តិភាពជាមួយ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និង សាធារណរដ្ឋស៊ូដង់ខាងត្បូង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ការពារជាតិនៅថ្ងៃទី២០កក្កដាបានឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាព កម្ពុជាដែល ធ្វើមាតុភូមិនិវត្តន៍ នាពេលនេះរួមមាន៖កងកម្លាំងវិស្វកម្ម ព្រលានយន្តលេខ១៨៩ ពីប្រទេស ម៉ាលីចំនួន១៦៥រូប កងកម្ទេចគ្រាប់មិនទាន់ ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ ៦១៩ពីស៊ូដង់ខាងត្បូង ចំនួន៧៣រូប៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top