អន្តរជាតិ

នាយកក្រុមហ៊ុនសិង្ហបុរី ជាប់ចោទពីបទផ្គត់ផ្គង់ ទំនិញប្រណីត ឲ្យកូរ៉េខាងជើង

បរទេស៖ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Straits Times បានរាយការណ៍នៅ ថ្ងៃសុក្រនេះថា មន្ត្រីក្រុមហ៊ុនសិង្ហបុរីមួយរូប នាពេលថ្មីៗនេះ បានជាប់ចោទក្នុងតុលាការ ពីបទផ្គត់ផ្គង់ទំនិញប្រណីត ឲ្យប្រទេសកូរ៉េខាងជើង ដែលជាការបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ។

លោក Ng Kheng Wah កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចោទប្រកាន់ ពីបទបញ្ជូនទំនិញនានា ដូចជាឧបករណ៍តន្ត្រី ស្រាទំពាំង បាយជូរ និងទឹកអប់ជាដើម ទៅប្រទេសកូរ៉េខាងជើង បំពានទៅនឹងច្បាប់ អង្គការសហប្រជាជាតិរបស់ ប្រទេសសិង្ហបុរី នេះបើតាមសេច ក្តីរាយការណ៍ ពីកាសែត Straits Times។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ការិយាល័យអគ្គមេធាវី របស់សិង្ហបុរី នៅពេលភ្លាមៗនេះ នៅមិនអាចបញ្ជាក់ពីបទចោទប្រកាន់ នេះនៅឡើយទេ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top