សន្តិសុខ និង សង្គម

ក្រសួងសុខាភិបាលស្នើឱ្យគ្លីនិកឯកជន បញ្ឈប់ ការផ្សព្វផ្សាយ បែបភូតកុហក

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិ បាលបានស្នើឱ្យគ្លីនិកឯកជន ទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយភូតកុហកនិង បំផ្លើសខុសពីការពិត ដែល នាំឱ្យប្រជាពលរដ្ឋអស់ជំនឿ ទៅលើសេវាសុខាភិបាលរបស់រដ្ឋ។ នេះបើយោងតាមAKP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា លោកស្រី ឱ វណ្ឌឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួង សុខាភិបាលបាន មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅក្រសួងនឹងចាត់ វិធានការតាមផ្លូវច្បាប់ចំពោះគ្លីនិកឯកជន ណាដែល នៅតែបន្តការផ្សព្វផ្សាយអួត អាងហួសពីការពិតដោយមិនគោរព ទៅតាមច្បាប់ ឬការណែនាំ របស់ក្រសួងសុខាភិបាល។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពី មានគ្លីនិកឯកជនមួយចំនួននៅតែធ្វើ សកម្មភាពផ្សព្វផ្សយពីការព្យាបាល ជំងឺជាសះស្បើយ ១០០ភាគរយ និង រាប់រយមុខ។

លោកស្រីបានបន្តថា ការផ្សព្វផ្សាយ សេវាព្យាបាល អួតអាងបំផ្លើសហួសពីការពិតនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់​បងប្អូនប្រជាពលរដ្ឋ ដូចជាចំណាយថវិកា និងពេលវេលានិងធ្វើឱ្យជំងឺមិន អាចជាសះស្បើយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាពល រដ្ឋអស់ ជំនឿមកលើសេវាសុខាភិបាល ររបស់រដ្ឋទៀតផង។

លោកស្រីបានបន្ថែមទៀតថា កន្លងមកក្រសួងតែងតែធ្វើការ តាមដានពីការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់គ្លីនិកនៅ តាមប្រព័ន្ធផ្សព្វផ្សយនានា រួមមានវិទ្យុ ទូរទស្សន៍ និងតាមអនឡាញ ដើម្បីត្រួតពិនិត្យមើលខ្លឹមសារ ស្របទៅតាម ការស្នើសុំរបស់ ក្រសួងសុខាភិបាលដែរឬយ៉ាងណាព្រោះ ថាមុននឹងធ្វើការផ្សព្វផ្សាយគ្លីនិកឬក្រុមហ៊ុន ដែលប្រកបអាជីវកម្មលើវិស័យសុខាភិបាល ត្រូវធ្វើ លិខិតស្នើសុំមកក្រសួងជា មុនសិនទើបអាចយកទៅផ្សាយបាន។

លោកស្រីបានគូសបញ្ជាក់ទៀតថា នៅតែមានគ្លីនិកឯកជនមួយចំនួនមិនបាន អនុវត្តន៍ទៅតាមការណែនាំរបស់ ក្រសួងឡើយគឺ នៅតែបន្តផ្សព្វផ្សាយលើស ពីអ្វីដែលបានស្នើសុំមកក្រសួងដដែល។

លោកស្រីបានអំពាវនាវឱ្យម្ចាស់គ្លីនិកឯកជន ទាំងអស់ ត្រូវគោរពតាមច្បាប់និងការណែនាំ របស់ក្រសួងសុខាភិបាលហើយករណី គ្លីនិកណាមួយដែលមិនគោរពតាម ច្បាប់ទេនោះក្រសួងនឹងអនុវត្តវិធានការ ទៅតាមច្បាប់ដែលបានកំណត់ ដែលមានតាមច្បាប់ រដ្ឋបាល ឬផ្អាកការធ្វើអាជីវកម្មក្នុង ករណីធ្ងន់ធ្ងរ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top