កីឡា

Ozil ត្រឡប់ពីវិស្សមកាល មុនកំណត់ក្រោយ លឺមិត្តរួមក្លឹបនិយាយ អំពីស្តាយហ្វឹកហាត់ ដ៏គួរឲ្យចាប់អារម្មណ៍ របស់លោក Emery

Ozil កីឡាករអន្តរជាតិជម្រើសជាតិ អាល្លឺម៉ង់ក្រោយទទួលរងនូវភាព ខកចិត្តយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់ ពិភពលោកនៅរុស្សីកាលពីពេលកន្លងមកនោះ កំពុងស្ថិតនៅក្នុងរយៈពេលនៃការធ្វើវិស្សមកាល នៅឡើយបើទោះបី ជាក្លឹបក្រោមការដឹកនាំ របស់លោក Unai Emery បានចាប់ផ្តើមហើយក្តីដោយសារតែរូប គេនៅតែជាកីឡាករសំខាន់ម្នាក់ សម្រាប់ក្លឹបដដែលនៅពេលនេះ។

ទោះបីជាយ៉ាងណាក្តីគេហទំព័ររបស់T he Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសុក្រទី២០ខែកក្កដានេះ បានឲ្យដឹងថា Ozilបានសម្រេចចិត្តត្រឡប់មក អង់គ្លេសវិញមុន កាលកំណត់របស់ខ្លួននៅបន្ទាប់ពីពេលដែល ទទួលបានព័ត៌មានមិត្តរួមក្លឹបថា គ្រូបង្វឹក Emery និងវិធីហ្វឹកហាត់នៅលើ ទីលានបានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Ozilដែលទើបតែទទួលបានឯកសណ្ឋានលេខ១០ ក្រោយការចាកចេញរបស់កីឡាករWilshereក្រោយផ្លាស់មកលេងទីនេះ អស់រយៈពេល ជិត៥ឆ្នាំមកហើយខណៈដែលការរស់នៅជាមួយនឹង Real Madrid និងជម្រើសជាតិអាល្លឺម៉ង់ បច្ចប្បន្នក៏គេពាក់អាវលេខ ១០នេះដែរ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top