អន្តរជាតិ

លិចទូកទេសចរណ៍នៅ អាម៉េរិក ស្លាប់ និងរបួសជិត ២០នាក់

បរទេស៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ៧នាក់ទៀតរងរបួស ខណៈដែលទូចទេសចរណ៍ មួយគ្រឿង ដែលអាចបើកបានទាំងលើគោក និងក្នុងទឹក បានលិចនៅបឹង មីសសួរី ដែលមានមនុស្សជាង ២០នាក់ជិះនៅលើទូកនោះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

យោងទៅតាមសារព័ត៌មាន NBC News បានផ្សាយថា យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់ និងជាច្រើននាក់ទៀត នៅមិនទាន់ រកឃើញនៅឡើយទេ នៅពេលដែលទូកទេសចរណ៍ មួយបានក្រឡាប់ និងលិច ក្នុងកំឡុងពេល ខ្យល់បក់បោកបក់ខ្លាំង នៅលើបឹងមីសួរី។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧យប់ ម៉ោងក្នុងស្រុក ខណៈដែលមានព្យុះខ្លាំង ដែលបង្កើតបានជា ខ្យល់បោកបក់ ក្នុងល្បឿន ៦០ ម៉ាយក្នុងមួយម៉ោង។

NBC News បានស្រង់សម្តីមន្រ្តី ប៉ូលីសថា នឹងមានការខិតខំស្វែងរកបន្ថែមទៀត នៅពេលយប់ និងនៅថ្ងៃស្អែក ខណៈដែលនៅពេល នេះ យ៉ាងហោចណាស់មនុស្ស ៧នាក់ត្រូវបានព្យាបាលនៅ មន្ទីរពេទ្យក្នុងតំបន់៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top