សន្តិសុខ និង សង្គម

ចំណូលពន្ធបន្តកើនឡើង ទោះបីកម្ពុជា ស្ថិតនៅក្នុងដំណាក់ កាលរៀបចំការបោះឆ្នោត

ភ្នំពេញ៖លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារបានអះអាងថា បើទោះ បីកម្ពុជាស្ថិតនៅក្នុងដំណាក់ កាលរៀបចំការបោះ ឆ្នោតក៏ដោយ ក៏ចំណូលពន្ធបន្ត កើនឡើងដើម្បីជួយ ដល់ខ្ទង់ថវិកាជាតិ។ នេះបើយោងតាមAKP។

លោក គង់ វិបុល បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានពន្ធដារថា ចំណូលពន្ធ៦ខែ ដើមឆ្នាំ២០១៨នេះ បានសម្រេច ជាង៦១ ភាគរយហើយ ពោលគឺ មិនមានការធ្លាក់លក់ចុះនោះទេ ថ្វីបើជាឆ្នាំរៀបចំការបោះឆ្នោតក៏ដោយ។

លោកបានលើកឡើងថា ចំណូលពន្ធនេះ គឺបានមកពីការវិនិយោគអចលនទ្រព្យ ការបង់ពន្ធប្រថាប់ត្រា ការបង់ពន្ធវិស័យ សំណង់ និងការបង់ពន្ធផ្សេងទៀតសុទ្ធតែមាន កម្រិតខ្ពស់។

លោកបានអះអាងថា ថ្វីត្បិតតែមានការបោះឆ្នោតនៅឆ្នាំនេះ តែវិនិយោគិន មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដោយសារស្ថេរភាព នយោបាយល្អ។ ទន្ទឹមនេះ ប្រជាពលរដ្ឋប្រកបអាជីវកម្មធម្មតា ជាពិសេសការប្រកាស បង់ពន្ធលើប្រាក់ចំណេញ គ្រប់ប្រភេទនៅតែ កើនឡើង ហើយអ្នកប្រកប របរអចលនទ្រព្យនៅតែមានដំណើរល្អក្នុងខេត្ត ដែលមានសក្តានុពល ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាដើម។

លោកសង្ឃឹមថា កំណើនចំណូលពន្ធនេះ គឺបានមកពីការវិនិយោគអចលនទ្រព្យ បានកើនប្រមាណ៣០ភាគរយ នៅឆ្នាំ២០១៨ ដែលជាឆ្នាំរៀបចំការបោះឆ្នោត ថ្នាក់ជាតិនេះ ស្របពេល ដែលចំណូលពន្ធកាលពីមុនឆ្នាំ ២០១៣ មានកំណើនតិចតួច៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top