អន្តរជាតិ

លោក ត្រំា ថ្លែងថា នឹងដកទ័ពប្រមាណ៧ពាន់នាក់ចេញពីអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះថា ប្រព័ន្ធផ្សព្វផ្សាយ របស់អាមេរិក បានផ្សាយថា រដ្ឋបាលរបស់លោក ត្រាំ គ្រោងនឹងដកកង ទ័ពរាប់ពាន់នាក់ ចេញពីប្រទេស អាហ្វហ្គានីស្ថាន ។

របាយការណ៍មួយ ដែលបានដកស្រង់ ចេញពីក្រុមមន្ដ្រី សុំមិនបញ្ចេញឈ្មោះ បាននិយាយថា កងទ័ពប្រហែល ៧.០០០នាក់ ដែលស្មើនឹង ប្រហែលជាពាក់កណ្តាល នៃវត្តមានរបស់យោធា អាមេរិក ដែលនៅសេសសល់អាច នឹងវិលត្រលប់មកមាតុភូមិវិញ ក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ ។

របាយការណ៍នេះ បានធ្វើឡើងនៅមួយថ្ងៃមុន បន្ទាប់ពីប្រធានាធិបតី បានប្រកាសដកកងទ័ព ចេញពីប្រទេសស៊ីរី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top