សន្តិសុខ និង សង្គម

អភិបាលខេត្តរតនគិរី​ អំពាវនាវ ឲ្យប្រជាពលរដ្ឋរស់ នៅតាមដងទន្លេសេសាន្ត​ និងទន្លេស្រែពក​ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់

រតនគិរី៖ក្រោយពីមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់បណ្ដាលឲ្យទឹកស្ទឹង និងទន្លេហក់ឡើងខ្ពស់ លោកថង​ សាវុន​ អភិបាលខេត្ត រតនគិរី បានអំពាវនាវដល់ ប្រជាពលរដ្ឋរស់នៅតាមដង ទន្លេសេសាន្ត​  និងទន្លេស្រែពក​ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់។

លោកថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានលើកឡើងបែប នពនៅព្រឹកថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៨បានដឹកនាំប្រធាន​- អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន​ ចុះពិនិត្យស្ថានភាពទឹក ទន្លេសេសាន្តនៅស្រុកវើន សៃក្រោយពីមានការបិទទំនប់ វារីអគ្គិសនីសេសាន្តក្រោម២នៅខេត្តស្ទឹងត្រែ​និងពិនិត្យការងារបង្កបង្កើន ផលស្រូវរដូវវស្សារបស់ ប្រជាពលរដ្ឋ​ ។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពទឹកនេះ​  លោកថង​ សាវុន​ បានជំរុញណែនាំដល់មន្ទីរជំនាញ​ និងអាជ្ញាធរស្រុកវើនសៃ​ ក៏ដូចជាស្រុកនៅជាប់ តាមដងទន្លេសេសាន្ត​ និងទន្លេស្រែពក​ ត្រូវធ្វើការអប់រំ​ ណែនាំ ប្រជាពលរដ្ឋឲ្យមាន ស្មារតីប្រុង ប្រយ័ត្នខ្ពស់ ក្នុងអន្តរកាលនៃ ការទប់ទំនប់វារីអគ្គិសនី សេសាន្តក្រោម២នេះ​ ។​

ជាមួយគ្នានេះកម្លាំងជំនាញទាំងអស់ ត្រូវត្រៀមកម្លាំង អន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីមាន ការជន់ ឡើង ដោយគំហុកណាមួយកើតឡើង​ ត្រូវសហការជា មួយស្រុកជាប់ព្រំប្រទល់ជូនដំណឹងអំពីការប្រែប្រួល ស្ថានភាពទឹកឲ្យប្រជាពលរដ្ឋបាន ជ្រាប​ និងមានការប្រុងប្រយ័ត្នខ្ពស់​៕

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top