សន្តិសុខ និង សង្គម

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះពលរដ្ឋអស់២ ល្វែងនៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ អគ្គីភ័យលេបត្របាក់ទ្រព្យ សម្បត្តិនិងផ្ទះ២ ល្វែងគ្មានសល់  បង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋក៏ដូច សមត្ថកិច្ចចុះ មកអន្តគមន៍នៅវេលា ម៉ោង៧និង១០នាទីយប់ថ្ងៃទី ២០ ខែកក្កដា  ឆ្នាំ២០១៨ ត្រង់ចំណុចជិតស្ពាន លីយ៉ុង ផាត នៅក្នុងភូមិ គីឡូលេខ១០ សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងគេឃើញ ផ្សែងហុយចេញពីផ្ទះ 76Dហើយក៏មានអណ្តាត ភ្លើងឆាបឆេះ ឡើងក៏នាំគ្នាគាស់ទ្វារចោលដោយម្ចាស់ ផ្ទះចាក់សោរដើម្បីយកទឹកជះពន្លត់ដោយ សាភ្លើងឆេះខ្លាំង ពេកក៏បានហៅសមត្ថកិច្ច ឲ្យជួយទាក់ទងទៅឡាន ទឹកឲ្យមកបាញ់ទឹកពន្លត់។ សំណាងល្អឡានទឹកមកបាញ់ទប់ ស្កាត់ទាន់ត្រឹមតែឆេះអស់២ ល្វែងមិនបណ្តាល ឲ្យឆ្លងដល់ផ្ទះដទៃទៀត។

តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា រូបគាត់ មានឈ្មោះ  ពេជ្រ សុម៉ាលី  ភេទស្រី អាយុ២៧ឆ្នាំ  មុខរបរ លក់បាយ  មានស្រុកកំណើត នៅភូមិ គីឡូលេខ១០សង្កាត់ស្វាយប៉ាក់  ខណ្ឌឫស្សីកែវ។ ចំណែកប្តីឈ្មោះ សំ ផាន់ណា  ភេទប្រុស  អាយុ ៣២ឆ្នាំ មុខរបរលក់ ទូរស័ព្ឌដៃ មានស្រុកកំណើត  ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូន២នាក់។

ប្រភពដដែលបានបន្តទៀតថា រូបគាត់បាន ចាក់សោរពីក្រៅដោយមិនបាន បិតប៉ារ៉ែតភ្លើង ហើយទៅយកកូននៅផ្ទះម្តាយ នៅ គីឡូលេខ១០នៅមិនឆ្ងាយពីកន្លែងកើតហេតុ ប៉ុន្មានទេ ពេលដែលត្រឡប់មកវិញឃើញ ភ្លើងឆេះផ្ទះគាត់ ទៅហើយ។

រូបគាត់បានបន្តទៀតថាឃើញប្អូនប្រុស របស់គាត់រុញបានទូរដាក់ទូរសព្ទបានមួយ ទូរចេញមកក្រៅពីហ្នឹងឆេះអស់ ហើយទាំងពីផ្ទះ។ ផ្ទះមួយលក់បាយ ផ្ទះមួយទៀត លក់ទូរសព្ឌដៃ ដែលរូបគាត់ជួលគេទាំង២ផ្ទះ។

ចំពោះការខូចខាតនូវទ្រព្យសម្បត្តិស្ទើរតែ ទាំងស្រុងទាំង២ល្វែង ១ល្វែងមួយទំហំ ៣ម៉ែត្រ កន្លះ គុណនិង៨ម៉ែត្រ ជញ្ចាំងឈើប្រក់ ស័ង្កសី ពិដានជ័រ ។ការប្រើប្រាស់ឡានទឹកចំនួន១០ គ្រឿងបាញ់ អស់៤គ្រឿង រលត់ទៅវិញនៅវេលា ម៉ោង៨និង១០នាទីយប់ នៅថ្ងៃដដែល (រយៈពេល ១ ម៉ោងគត់)៕

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top