សន្តិសុខ និង សង្គម

ផ្លូវជាតិលេខ៣ នឹងត្រូវជួសជុលឲ្យហើយ ជាបណ្តោះ អាសន្នក្នុង១សប្តាហ៍នេះ

ភ្នំពេញ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៣ ដែលរងការខូចខាតដោយសារ ទឹកជំនន់ ទឹកភ្លៀងប្រវែង ១៥ គីឡូវម៉ែត្រ នឹងត្រូវជួសជុលឡើងវិញឲ្យរួចរាល់ក្នុងរយៈពេល ១សប្តាហ៍។

ក្នុងឳកាសអញ្ជើញចុះពិនិត្យមើលស្ថានភាព ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារ ទឹកជំនន់ទឹកភ្លៀង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោក សុ៑ន ចាន់ថុល ថ្លែងថា «ផ្លូវដែលរងការខូចខាតដោយសារ ទឹកជំនន់ទឹកភ្លៀងប្រវែង ១៥គម. នឹងត្រូវជួសជុលឡើងវិញ ឱ្យរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយក្រុមហ៊ុន CRBC ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ នេះ»។

លោកក៏បានអំពាវនាវទៅដល់ក្រុមហ៊ុន ដឹកទំនិញទាំងអស់ កុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះវានាំឲ្យខូចខាតផ្លូវ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលនាំខាតបង់ថវិកាជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិ ផងដែរ ដូច្នេះចូលរួមថែរក្សាទាំងអស់គ្នា និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top