តារា

យាយក្រវីសក់ ល្បីល្បាញក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មកដល់កម្ពុជា

ភ្នំពេញ៖តារាភេទទី៣ ជនជាតិថៃ ដែលល្បីល្បាញលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលគេតែងតែហៅថា “យាយក្រវីសក់” នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានមកដល់ប្រទេសកម្ពុជាហើយ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាសម្ដែងខ្មែរ លោក Mike ដែលលោកបានអញ្ជើញយាយក្រវីសក់មកកម្ពុជា។

សូមបញ្ជាក់ថា យាយក្រវីសក់មកកម្ពុជាលើកនេះ បានធ្វើដំណើរមកជាមួយ តារាកំប្លែងថៃល្បីឈ្មោះលោក គូទី ដែលសម្ដែងភាពយន្ដខ្នាតរួមគ្នារឿង “ ខ្មោចត្រឡោកបែក” ក្នុងគោលបំណងជួបអ្នកគាំទ្ររបស់ខ្លួន នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងខ្មែរ លោក Mike ផងដែរ៕
ដោយ៖ធី លីថូ

To Top