សន្តិសុខ និង សង្គម

គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​២០​ កក្កដាស្លាប់ ​៥​នាក់​ និងរបួស​៩​នាក់​

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ណ៍ ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ៦​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៣​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភាព​ពេល​គ្រោះថ្នាក់​១០​នាក់​(​យប់​៧​នាក់​)​ ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៩​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ ។​
​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៦​លើក​(​ស្លាប់​៤​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​១​នាក់​),​ មិន​គោរព​សិទ្ធិ​ ១​លើក​ និង​បត់​គ្រោះថ្នាក់​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ …​លើក​ ផ្លូវ​ខេត្ត​ …​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ២​លើក​ ។​
​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​,​ កណ្តាល​ ១​លើក​ ស្លាប់​១​នាក់​,​ កំពង់ចាម​ ១​លើក​ ស្លាប់​១​នាក់​,​ បន្ទាយ​មាន​ជ័យ​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២០​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៣៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨១​នាក់​ របួស​សរុប​ ២៣៥​នាក់​ របួសធ្ងន់​ ១៣៤​នាក់​ របួសស្រាល​ ១០០​នាក់​ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top