នយោបាយ

លោក ឈុន អឿនប្រធាន សមាគមកម្មករកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវឲ្យសមាជិកនិងសកម្មជន ទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា តាមការយល់ឃើញថា គណបក្សណាល្អ

ភ្នំពេញ៖ លោក ឈុន អឿនប្រធានសមាគមកម្មករកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៨នេះបាន អំពាវនាវឲ្យ សមាជិកនិង សកម្មជនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា តាមការយល់ឃើញថា គណបក្សណាល្អ។

លោកឈុនអឿនប្រធានសមាគមកម្មករកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធបានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា នៅថ្ងៃទី២០ ខែកក្កដានេះវេលាម៉ោង៤រសៀល សមាគមបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ ទាំងអស់ ហើយក្រោយការជួប ប្រជុំលោក ឈុន អឿនបានអនុញ្ញាតឲ្យសមាជិក និងសកម្មជនទាំងអស់អញ្ជើញ ទៅបោះឆ្នោត និងបានឈប់សម្រាក រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដាទៅតាមសេចក្ដីប្រកាសរបស់ ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ។

លោក ឈុន អឿនក៏បានអំពាវនាវឲ្យសមាជិក និងសកម្មជនទាំងអស់បោះឆ្នោតឲ្យគណបក្ស នយោបាយណាដែលយល់ ឃើញថា ល្អមានសមត្ថភាពដឹកនាំប្រទេសឲ្យមាន ការអភិវឌ្ឍន៍ និងរីកចម្រើនទៅមុខ។

ប្រវត្តិរឿង៖យោងតាមព័ត៌មានពីប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកដែលបានជិះម៉ូតូកង់បី កាលពីថ្មីៗកន្លង ទៅដែល សុំមិនបញ្ចេញ ឈ្មោះបានរៀបរាប់ឲ្យដឹងថាមានហេតុការណ៍គួរអោយកត់សំគាល់មួយ កាលពីរសៀលថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៨ នេះ ពេលដែលខ្ញុំហៅតុតុជិះតាមរយៈ PASSAPP ក៏ជួបនិងតុតុដែលជា សមាជិកសមាគមកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (មានកាតបិតនៅកញ្ចក់ខាងមុខ) បានព្យាយាមអូសទាញខ្ញុំ មិនអោយទៅ បោះឆ្នោត ដោយលើកនូវគំនិតអវិជ្ជមាន ជាច្រើន។ ដោយការចង់ដឹងពត៌មាន បន្ថែម ខ្ញុំបាទបានព្យាយាម សួរគេប្រាប់ថា៖ សមាគមបានដាក់ផែនការអោយសមាជិក ទាំងអស់ក្នុងកំឡុង ពេលយុទ្ធនាការ បោះឆ្នោតអោយពន្យល់ ប្រជាពលរដ្ឋកុំ អោយ ទៅបោះឆ្នោត៕

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top