ព័ត៌មានជាតិ

បុណ្យសមុទ្រ៣ថ្ងៃ សំរាមជិត៣០០តោន ត្រូវបានប្រមូល

កោះកុង៖ លោកឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានអះអាងថា ក្នុងពិធីបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ សំរាម ជិត៣០០តោន ត្រូវបានក្រុមការងារ របស់សាលាក្រុង និងមានការចូលរួម ពីក្រុម ស.ស.យ.ក យុវជន កាកបាទក្រហម ប្រជាការពារ ក្រុមហ៊ុនដឹកជញ្ជូន សំរាមបានចុះប្រមូល ដើម្បីថែរក្សាបរិស្ថាន ឲ្យមានសោភណ្ឌភាព ។

លោក ឈេង សុវណ្ណដា បានបន្តថា ការប្រមូលសំរាម មិនថាក្នុងពិធីបុណ្យសមុទ្រនេះទេ គឺក្រុមការងារតែងតែប្រមូលរាល់ថ្ងៃ នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ មិនទុកយូរឡើយពី ព្រោះសម្រាមវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ់ ចំពោះខេត្តនិងភ្ញៀវទេចរជាតិ និងអន្តរជាតិ ជាពិសេសសុខភាពបងប្អូនហេតុដូច្នេះអ្វី ដែលសំខាន់យើងត្រូវចូលរួមថែរក្សា បរិស្ថានទាំងអស់គ្នា៕

ដោយ៖ដារ៉ា

 

Facebook Comments

To Top