ព័ត៌មានជាតិ

អាជ្ញាធររ៉ែ កំពុងមាន វិធានការទប់ស្កាត់ ការបាក់ស្រុត ច្រាំងទន្លេ នៅស្រុកមុខកំពូល

កណ្តាល ៖ គ្រោះធម្មជាតិ នៃការបាក់ស្រុតច្រាំងទន្លេ ជាគំហុកនៅក្នុង ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បង្កឲ្យប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋាន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេជាច្រើន ។ ដោយមើលឃើញពីការលំបាក របស់ប្រជាពលរដ្ឋបែបនេះអាជ្ញាធរ រ៉ែ បានឲ្យមន្ត្រីថ្នាក់ នៃអធិការកិច្ចក្រសួងចុះទៅពិនិត្យ និងធ្វើការសិក្សា ដើម្បីបញ្ជៀសការបាក់ស្រុតបន្តទៀត ។

នៅរសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញដឹកនាំកម្លាំងចុះទៅពិនិត្យសិក្សា ដើម្បីរកវិធានការទប់ស្កាត់ ការបាក់ស្រុតនេះ និងបានពន្យល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះឲ្យបានយល់ការបាក់ស្រុតនោះផងដែរ ដើម្បីពួកគាត់ងាយ ត្រៀមបញ្ជៀសគ្រោះថ្នាក់។

ប្រជាពលរដ្ឋរស់ នៅតំបន់នោះបានលើកឡើងថា ច្រាំងទន្លេនៅចំណុចកំពុងបាក់ស្រុកនេះ គឺមិនមែនទើបតែបាក់ស្រុតនោះទេ គឺមានការបាក់ស្រុកតាំង ពីជំនាន់ណាមកនោះទេ ។ ព្រោះចាប់តាំងពីពួកគាត់ កើតមកឃើញតែច្រាំងនេះបាក់រហូតអីចឹង ប៉ុន្តែនៅចន្លោះឆ្នាំ២០១០-២០១៤ មានការបាក់ច្រាំងជាខ្លាំងចន្លោះពី១០០ទៅ២០០ ម៉ែត្រ លុះដល់ឆ្នាំ២០១៨ បានបាក់ខ្លាំងបន្ថែមទៀត ធ្វើឲ្យដីលំនៅដ្ឋានកាន់តែខើចទៅខើចទៅ។

មន្រ្តីជំនាញក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ក្រុមជំនាញបានចុះពិនិត្យ និងតាមដានស្ថានភាពទីតាំងនេះ ចាប់តាំងពីឆ្នាំ២០១៥ ដោយបានរកឃើញថា ច្រាំងទន្លេនៅតំបន់នេះ រងហានិភ័យខ្ពស់ ដោយសារបញ្ហាធំៗចំនួន ៣៖​

ទីមួយគឺ ស្ថានភាពបាតទន្លេជ្រៅខ្លាំងពី៨ ទៅជិត៣០ម៉ែត្រនៅត្រើយខាងលិច (ឃុំឬស្សីជ្រោយ) ហើយមានជម្រៅរាក់ និងដុះខ្សាច់ច្រើននៅត្រើយខាងកើត កត្តានេះធ្វើឱ្យច្រាំងទន្លេខាងលិច បាត់បង់លំហ្នឹងដោយសារទឹកហូរខ្លាំង បុកមកច្រាំង ។

– កត្តាទីពីរគឺ សម្ពាធទឹកក្រោមដី ឆ្នាំនេះទឹកឡើងធំបណ្ដាលឱ្យជន់ជោរទៅតាមបឹងទាំងឡាយនៅក្បែរទន្លេ រួមទាំងកំពស់ដង្ហើមទឹក ក្រោមដីមានការកើនឡើង។ នៅពេលដែលទឹកទន្លេស្រកទៅវិញជាគំហុក ធ្វើឱ្យកំពស់ទឹកក្រោមដីស្រកទៅវិញមិនទាន់ ។ នេះជាហេតុធ្វើឱ្យទឹកក្រោមដីបន្តហូរចូលមកទន្លេវិញ តាមស្រទាប់ដីល្បាយខ្សាច់ ដែលលំហូរនេះធ្វើឱ្យដីស្រទាប់ក្រោមទន់ជ្រាយ និងងាយរអិលបាក់។

– កត្តាទីបីគឺ ស្ថានភាពទន្លេនៅតំបន់រកាកោងនេះ (ឃុំឬស្សីជ្រោយ ព្រែកដំបង និងរការកោង) មានសភាពកោងខ្លាំងដែល ធ្វើឱ្យខ្សែទឹកហូរបុកកៀកច្រាំងត្រើយខាងលិចរីឯត្រើយខាងកើតមានការដុះខ្សាច់ជាច្រើនក្នុងស្ថានភាពបែបនេះកាលពីខែមីនានិងតុលាកន្លងទៅក្រសួងសេដ្ឋកិច្ចបានកោះប្រជុំក្រសួងពាក់ព័ន្ធដែលរួមមាន ក្រសួងធនធានទឹក ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ ដើម្បីស្វែងរកដំណោះស្រាយ។ដើម្បីរកវិធីយ៉ាងណាកុំអោយមានបាក់បន្តទៀត​។

បើយោងតាមការបព្ជាក់ពី លោក មុន្នី រត្ន័ ​អ្នកនំាពាក្យ ក្រសួងរ៉ែនិងថាមពល​ បានឲ្យដឹង​ថា ​កត្តាដែលបានបាក់ច្រាំងទន្លេ ផ្លូវជាតិ6Aនេះ គឺមកពីដីនៃម្ខាងកោះខាងកើត លយដុះមកខ្លាំងដូចនេះ ត្រើយម្ខាងដែលមិនបានដុះដី គឺត្រូវតែបាក់ស្រុតនេះគឺជាកត្តាគ្រោះធម្មជាតិម្យ៉ាងទៀត គឺដោយសារចរន្ត ទឹកហូរបុកកៀកច្រាំង ហើយដីដែលបានបាក់ជាប្រភេទដីល្បាយ ដោយមានទឹកហូរច្រោះពីខាងលើ ទើបបណ្តាលអោយងាយស្រួលបាក់ ។

លោកបានបព្ជាក់បន្ថែមថា ​​ក្រោយពីមានការបាក់ច្រាំងភ្លាមៗ ក្រុមការងារក្រសួងរ៉ែនិងថាមពល ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកមុខកំពូលដឹកនាំដោយ លោក វង្សី វិសុទ្ធ តំណាងក្រសួងសេដ្ឋកិច្ច ក្រុមការងារក្រសួងធនធានទឹក និងអាជ្ញាធរបានចុះពិនិត្យផ្ទាល់នៅទីតាំងបាក់ច្រាំងនៅតំបន់ឬស្សីជ្រោយ និងបានជួបផ្ទាល់ជាមួយ ប្រជាពលរដ្ឋរងគ្រោះ ហើយបានធ្វើការផ្តល់ដំណោះស្រាយជូនប្រជាជនដូចខាងក្រោម
១.ផ្អាកបូមបណ្តោះអាសន្ន នៅកន្ទុយឡូតិ៍លេខ១សិន ដើម្បីធ្វើការពន្យល់ប្រជាពលរដ្ឋ ឱ្យបានយល់ពីភាពចាំបាច់ នៃការបូមស្តារក្នុងការបញ្ចៀសខ្សែទឹកពីច្រាំងខាងលិច (កន្លែងរងគ្រោះ)។

២. កំណត់ព្រំដែនត្រូវបូមឲ្យបានច្បាស់លាស់ ដោយបោះពោងសម្គាល់។
៣. ដាក់មន្រ្តីរ៉ែ២រូបប្រចាំការ២៤ម៉ោង ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីពិនិត្យ និងរាយការណ៍ជាបន្ទាន់។
៤.ក្រសួងធនធានទឹកនឹងចាប់ផ្តើមធ្វើច្រាំងតាមរយៈបាវខ្សាច់Géotextileជាបន្ទាន់ចាប់ពីចុងខែធ្នូឬដើមខែមករានេះ។
៥. បន្តសិក្សាអោយបានច្បាស់លាស់បន្ថែមទៀតអំពីការបង្វែរចរន្តទឹកដែលកំពុងបុកខ្លាំងមកត្រើយខាងលិច និងបន្តបូមស្ដារបាតទន្លេប៉ែកខាងកើត ព្រមទាំងពន្យល់ប្រជាពលរដ្ឋ អោយបានយល់ច្បាស់ពីលក្ខណៈបច្ចេកទេស និងសារៈសំខាន់នៃការបូមស្ដារនេះ៕

ដោយ ៖សេង ឡុង

Facebook Comments

To Top