ព័ត៌មានជាតិ

ចប់! មេប៉ូលីសព្រហ្មទណ្ឌ ខេត្តសៀមរាប ជាមេជួញដូរថ្នាំញៀន​​​យ៉ាងធំ

សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យជួញដូគ្រឿងញៀនម្នាក់ ដែលជាមន្រ្ដីនគរបាលពាក់ស័ក្កិ៤ ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ខេត្តសៀមរាប កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរួចមក បានបញ្ចូនមកសួរនាំ នៅស្នងការខេត្តកំពង់ធំ ហើយបានសារភាពថា ខ្លួនបានទិញថ្នាំញៀន​ ពីនគរបាលពាក់ស័ក្កិ៣ម្នាក់ ធ្វើការនៅផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប។

ក្រោយពីជនសង្ស័យសារភាពរួចមក លោកបានបញ្ចាឲ្យសមត្ថកិច្ចនៃស្នងការនគបាល ខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានចាប់ខ្លួនឈ្មោះ មួន វិទូ ដែលជាមន្រ្ដីនគរបាលពាក់ស័ក្កិ៣ ដ៏ល្បីខាងរកស៊ីជួញដូរគ្រឿងញៀន ជាយូរឆ្នាំមកហើយ និងតែងតែអួតខ្លួនថាគ្មាន សមត្ថកិច្ចណាហ៊ានបង្រ្កាបខ្លួននោះទេ ព្រោះខ្លួនជាមន្ដ្រីធំ។ ប៉ុន្តែ ទើបតែថ្ងៃនេះ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំចាប់ដាក់ខ្នោះបញ្ចូនខ្លួនមកស្នងការខេត្តកំពង់ធំ ជាមួយនឹងថ្នាំញៀនចំនួន២៦កព្ចាប់ ទូរស័ព្ទដៃ២គ្រឿង។

នគរបាលស័ក្តិ៣រូបនេះ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅស្នងការខេត្តកំពង់ធំ រងចាំការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

ដោយៈ តាំង ហូ

To Top