អន្តរជាតិ

អាល្លឺម៉ង់ បង្កើនសន្តិសុខ នៅពិព័រណ៍បុណ្យណូអែល ក្រោយការបាញ់ប្រហារស្លាប់៣នាក់ នៅបារាំង

មូស្គូ៖ កាសែតអាល្លឺម៉ង់ Tagesspiegel បានដកស្រង់សម្តីអ្នកនាំ ពាក្យប៉ូលិសម្នាក់ថា ប៉ូលិសក្រុងប៊ែរឡាំង បានបង្កើនវិធានការ សន្តិសុខនៅឯពិព័រណ៍ បុណ្យណូអែល បន្ទាប់ពីការបាញ់ប្រហារ កាលពីថ្ងៃអង្គារនៅទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែកតាមការផ្សាយ របស់កាសែត Tagesspiegelកាលពីថ្ងៃពុធថា គ្រប់វិធានការ នៅក្នុងកងកម្លាំង និងព័ត៌មាន ស្តីពីបញ្ហានេះកំពុងត្រូវ បានផ្លាស់ប្តូរជាមួយការិយាល័យប៉ូលីស ព្រហ្មទណ្ឌសហព័ន្ធ។ មិនទាន់មានព័ត៌មាន លម្អិតដែលបង្ហាញថា ខ្មាន់កាំភ្លើងមានបណ្តាញណាមួយ នៅក្នុងទីក្រុងបែរឡាំងឡើយ ហើយវិធានការនេះត្រូវបានគេរាយការណ៍ថា ត្រូវបានគេយកចិត្តទុក ដាក់យ៉ាងប្រុងប្រយ័ត្នបំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ មានការបាញ់ប្រហារមួយ បានកើតឡើងជិតផ្សារ Christmas ដ៏ល្បីល្បាញនៅលើពិភពលោក នៅជិតទីលានកណ្តាលនៃក្រុង Strasbourg ។ យោងទៅតាមក្រសួង មហាផ្ទៃបារាំង គឺមនុស្ស ៣នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហារនេះ ខណៈ ១៣ នាក់ផ្សេងទៀតបានរងរបួស ខ្មាន់កាំភ្លើងនៅតែមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយបាន រាយការណ៍ថាជនសង្ស័យនេះមានអាយុ ២៩ឆ្នាំដែលមានដើមកំណើតនៅទីក្រុង Strasbourg ដែលត្រូវបានគេផ្តន្ទាទោសជាមុនសម្រាប់ ការវាយប្រហារដោយអាវុធនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top