សន្តិសុខ និង សង្គម

អ្នកនេសាទម្នាក់ បាត់ខ្លួនមួយថ្ងៃ ប្រទះឃើញ សពអណ្តែតទឹក

ភ្នំពញ៖ ប្រជានេសាទម្នាក់ បាត់ខ្លួនមួយថ្ងៃ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញសាកសព អណ្តែតក្នុងទឹក កាលពីវេលាម៉ោង១៧ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨  ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៀម ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាអ្នកនេសាទ។​

បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា  ជនរងគ្រោះបានផឹកស្រវឹង រួចក៏ទៅលើកលបនៅចំណុច កើតហេតុខាងលើ អស់រយៈពេលពេញមួយថ្ងៃមិនឃើញត្រឡប់មកផ្ទះវិញសោះ​។ ទើបក្រុមគ្រួសារនាំគ្នាទៅរកនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញ សាកសព បានស្លាប់អណ្តែតទឹក ក៏មានការភ្ញាក់ផ្អើល ហើយក៏រាយការណ៍ប្រាប់ដល់ សមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចដដែលបញ្ជាក់ទៀតថា  បើតាមការពិនិត្យលើដងខ្លួន សាកសពបុរសរងគ្រោះ ការស្លាប់នេះដោយសារស្រវឹង បណ្តាលឲ្យ ធ្លាក់ពីលើទូកលង់ទឹកស្លាប់តែម្តង។ ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញ បានប្រគល់សពទៅ ឲ្យក្រុមគ្រួសារយកមកលំនៅ ដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

Leave a Reply

Your email address will not be published.

To Top