កីឡា

Bale ចូលហ្វឹកហាត់ជាមួយ នឹងក្លឹបខណៈដែល ពាក្យចចាមអារ៉ាម នៅតែបន្ត

គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃពុធទី១៨ ខែកក្កដានេះ បានឲ្យដឹងថា កីឡាករខ្សែ ប្រយុទ្ធវេល Gareth Bale ត្រូវបានគេជឿជាក់ថា នឹងនៅតែបន្តស្នាក់នៅ ជាមួយនឹងក្លឹបអធិរាជ ស Real Madrid ដដែលបើទោះបី ជាមានពាក្យចចាមអារ៉ាម យ៉ាងណាក្តី។

ប្រភពដដែលបានសរសេរទៀតថា កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេ មើលឃើញថាបានត្រឡប់ ចូលមកហ្វឹកហាត់
ជាមួយនឹងក្លឹបខណៈដែលកំពូលខ្សែប្រយុទ្ធ Cristino Ronaldo បានសម្រេចចាកចេញពី ក្លឹបទៅហើយនោះ។
Bale នឹងអាចក្លាយទៅជាកីឡាករដ៏សំខាន់ សម្រាប់បំពេញតំណែងរបស់កីឡាករ ប៉ទុយហ្គាល់ដែលចាកចេញទៅកាន់
Juventus។

ការបង្ហាញខ្លួនជាមួយនឹងក្លឹបកាលពីរដូវកាលមុន Bale មិនសូវមានភាពល្អប្រសើរឡើយ ជាពិសេសទំនាក់ទំនង ជាមួយ
នឹងគ្រូបង្វឹកលោក Zidane ប៉ុន្តែកាលពីថ្ងៃចន្ទនេះ Bale បានជួបជាមួយនឹងគ្រូបង្វឹកថ្មីលោក Julen Lepetegui
រួចរាល់ហើយ មុនពេលត្រឡប់ចូលមកកាន់ ទីលានហ្វឹកហាត់៕

Leave a Reply

Your email address will not be published.

To Top