នយោបាយ

សហជីពធំៗ៦ ចេញសេចក្តី ថ្លែងការណ៍ សាទរទិវាសិទ្ធិមនុស្ស និងស្នើរាជរដ្ឋាភិបាល ដោះស្រាយ សំណើមួយចំនួន

ភ្នំពេញ ៖ មេសហជីពធំៗ មានលោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនាកម្ពុជា (CCW) លោក ឌិន ពុទ្ធី សមាគមពង្រឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា(CIERA) លោកស្រី កេន ឆេង ឡាង សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) លោកស្រី យឹម សុធី សមាគមអ្នកបម្រើតាមផ្ទះ (ADW) លោក ខាត់ ឡូត សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) និងលោក ឆេង ឈន់ សម្ព័ន្ធសហជីពការងារឯករាជ្យ (ILUC) បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងដោះស្រាយនូវសំណើរមួយចំនួន ។

យោងតាមសេចក្ដី ថ្លែងការណ៍ រួមរបស់សហភាពសហព័ន្ធ សហជីពនិងសមាគម ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧០ បានឲ្យដឹងថា សំណើមួយចំនួន ដូចជា៖ ឲ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ឲ្យនិយោជក ទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយខុសច្បាប់ ឲ្យពួកគាត់បានចូលធ្វើការវិញ និងសងប្រាក់រំលឹកដល់ពួកគាត់ ។ ស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញ នូវមាត្រាមួយចំនួយ នៃច្បាប់ស្ដីពីសហជីព និងលក្ខខណ្ឌមួយចំនួនទៀត៕

Facebook Comments

To Top