ព័ត៌មានជាតិ

ត្រឹម ១០លាននាក់ សីុផុយ!

សៀមរាប៖ កំណើនភ្ញៀវទេសចរ ដែលមកប្រទេសកម្ពុជា កើនឡើងជាបន្តបន្ទាប់ ឥតស្រាកស្រាន តែមិនថ្វីទេ ត្រឹម ១០លាននាក់ នៅឆ្នាំ២០១៨នេះ ក៏អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ក្រោមការវិនិយោគ របស់ក្រុមហ៊ុនបារាំង អាចបំពេញបានទាំងអស់។

លោក Eric Delobe នាយកប្រតិបត្តិ ក្រុមហ៊ុនវាំងសីុ (VINCI) បានថ្លែងប្រាប់អ្នកកាសែតកម្ពុជា កាលពីថ្មីៗនេះ ដែលរៀបចំឡើងសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា បានឡើងថា “ច្បាស់ណាស់ យើងអាចធ្វើបាន ព្រោះយើង បានធ្វើវា កៀកហើយ ត្រឹមដំណាច់ឆ្នាំ២០១៨នេះ យើងនឹងសម្រេចបាន១០លាននាក់”។

លោកបញ្ជាក់ថា “នៅឆ្នាំ២០១៧ យើងបានទទួលអ្នកដំណើររហូតដល់ទៅ ៨,៨លាននាក់ ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិ ទាំង៣”។

អាកាសដ្ឋានអន្តរជាតិ ទាំង៣នោះ គឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ។

ដោយ៖ សយ សុធីតា

លោក Eric Delobe នាយកប្រតិបត្តិ ក្រុមហ៊ុនវាំងសីុ  

Facebook Comments

To Top