អន្តរជាតិ

ហ្វីលីពីន កំពុងចាប់អារម្មណ៍ខ្លាំង លើឧទ្ធម្ភាគចក្រ ចម្បាំងរបស់តួកគី

ម៉ានីល៖ យោងតាម របាយការណ៍មួយ បានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន ប្រហែលជានឹងឈាន ទៅដល់កិច្ចព្រមព្រៀង ជាមួយប្រទេសតួកគី ឆាប់ៗ ដើម្បីទិញ ឧទ្ធម្ភាគចក្រយោធា។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា អ្នកការទូត ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានរាយការណ៍ថា ប្រទេសហ្វីលីពីន បានកំណត់អត្តសញ្ញាណ ឧទ្ធម្ភាចក្រប្រយុទ្ធពហុតួនាទី ប្រភេទ T129 របស់ឧស្សាហកម្មអវកាសរបស់តួកគី (TAI) ដែលជាការជំនួស ឲ្យកិច្ចព្រមព្រៀង ដែលលុបចោលជា មួយប្រទេសកាណាដា ។

Information Groupដែលមានឯកទេសខាង ឧស្សាហកម្មយោធា និងអវកាស ក៏បានរាយការណ៍ផងដែរថា ក្រុមលទ្ធកម្មមួយមកពីកងកម្លាំងទ័ពអាកាសរបស់ហ្វីលីពីនបានកំណត់ថា ឧទ្ធម្ភាគចក្រប្រភេទ T129 គឺបំពេញតាមតម្រូវការសមត្ថភាពរបស់ខ្លួន ទោះបីជាគម្រោងលទ្ធកម្ម មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។

ទោះបីជាយ៉ាងណា ក៏ដោយកងទ័ពអាកាស របស់ហ្វីលីពីន មិនទាន់បានប្រកាសជាផ្លូវការ អំពីកិច្ចព្រមព្រៀង ដែលអាចធ្វើទៅ បានជាមួយតួកគីនៅឡើយទេ ៕

Facebook Comments

To Top