អន្តរជាតិ

លោក ត្រាំ ស្នើឲ្យនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ជួយ ចំពោះកិច្ចពិភាក្សា សន្តិភាព អាហ្វហ្គានីស្ថាន

បរទេស៖ ប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្វះស្វែងរកជំនួយ សម្រាប់ការជំរុញកិច្ចពិភាក្សា សន្តិភាពអាហ្វហ្គានីស្ថាន ដែលជាផ្នែកនៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ធ្វើឡើងដោយលោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាមដ៏វែងបំផុត មួយរបស់អាមេរិក។

ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា នៅក្នុងសារលិខិតមួយ ដែលផ្ញើជូនលោក Imran Khan នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាគីស្ថាន លោក ត្រាំ បានស្នើសុំការគាំទ្រ និងសម្រួបសម្រួលរបស់ប៉ាគីស្ថាន នៅក្នុងដំណើរចរចាបញ្ចប់សង្គ្រាម និងស្នើឲ្យបន្តនូវចំណងមិត្តភាពដែលជាប់គាំង ។

យោងតាមសេចក្តីរាយការណ៍ពីកាសែត រ៉យទ័រ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ចង់នាំទៅរកការបញ្ចប់ជម្លោះរយៈពេល១៧ឆ្នាំ រវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ដែលកំពុងតែប្រយុទ្ធដើម្បីបណ្ដេញកងកម្លាំងអន្តរជាតិ និងដើម្បីបង្កើតអនុវត្តឡើងវិញ នូវច្បាប់ដ៏តឹងរឹងរបស់ឥស្លាម៕

ប្រែសម្រួល៖ប៉ាង កុង

To Top