នយោបាយ

កាក់កបហើយ! អ្នកជំនាញថា ទីផ្សារអចលនទ្រព្យ ឆ្នាំ២០១៩ នឹងមានកំណើន១៥ ភាគរយ បន្ថែមទៀត

ភ្នំពេញ៖ ស្របពេលឆ្នាំ២០១៨ នឹងរំកិលផុតនាពេលឆាប់ៗ ខាងមុខនេះ អ្នកជំនាញក្នុងវិស័យ អចលនទ្រព្យកម្ពុជា បានសម្តែងសុទិដ្ឋិនិយមថា វិស័យនេះ នឹងសម្រេចបាន កំណើន១៥ភាគរយបន្ថែមទៀត នៅឆ្នាំ២០១៩ខាងមុខ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីម បានមានប្រសាសន៍​ក្នុងសន្និបាត ក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក នៅសណ្ឋាគារសុខា និងរ៉េស៊ីដិន កាលពីរាត្រីថ្ងៃទី១ ធ្នូកន្លងមកថា កំណើនវិស័យអចលនទ្រព្យ នៅឆ្នាំ២០១៩ គឺគាំទ្រដោយ​កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ពិសេសប្រជា ជនកម្ពុជា ចាប់ផ្តើមយល់ពីការវិនិយោគ ក្នុងវិស័យនេះ។ លោកបន្តថា អ្នកវិនិយោគចិន ជប៉ុននឹងចូលមកវិនិយោគ កាន់តែច្រើនថែមទៀត នៅកម្ពុជា ទោះជាកម្ពុជា មានបញ្ហាតិចតួចតែរឿងទាំងនោះ អាចដោះស្រាយបាន។

លោកបន្តថា “បើធៀបកម្ពុជាជាមួយប្រទេស ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាមាន​សក្តានុពលអចលនទ្រព្យខ្ពស់ ដោយការវិនិយោគនៅកម្ពុជា អ្នកវិនិយោគជាតិ អន្តរជាតិ​នៅទទួលបានប្រាក់ចំណេញខ្ពស់ជាងប្រទេសក្នុងតំបន់”។លោកបន្តថា “អ្នកវិនិយោគបរ​ទេសមួយចំនួន ពួកគេចាត់ទុកកម្ពុជាជាកូននាគនៅអាស៊ី ដោយការវិនិយោគរបស់ពួកគេ ទទួលបានផ្លែផ្កាខ្ពស់ ដែលជាកត្តាទាក់ទាញការវិនិយោគពីបរទេស”។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះនឹងសម្រេចបានកំនើន៧,១ភាគរយ និងឆ្នាំ២០១៩ខាងមុខ នឹងសម្រេចបានកំណើនក្នុងរង្វង់ ៧ភាគរយ បន្តទៀត។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា បានថ្លែងឲ្យដឹងក្នុងជំនួន ជាមួយ​ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចកម្ពុជា កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧ភាគរយ ក្នុងរយៈពេលវែងបន្តទៀត៕

ដោយ៖ www.propertyarea.asia

Facebook Comments

To Top