ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ក្រុមការងារលេខាធិការ នៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBCs) លើកទី១៤

ភ្នំពេញ​៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការ នៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBCs) លើកទី១៤ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប ចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕

យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា កិច្ចប្រជុំក្រុម ការងារ លេខាធិការ នៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBCs) លើកទី១៤ និងពិភាក្សា អំពីការត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការទូទៅព្រំដែន GBC នៅពេលខាងមុខគ្រោមអធិបតីភាព សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីថៃ។

ក្នុងកិច្ចប្រជុំភាគីទាំងពីរនិងពិភាក្សាបញ្ហាមួយចំនួនទៀតដូចជា៖ ការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរ តាមបណ្ដាបណ្ដោយព្រំដែន រួមទាំងការរក្សាសន្តិសុខ ការទប់ស្កាត់ បង្ក្រាបរាល់អំពើខុសច្បាប់នានា ដូចជាបញ្ហាភារវកម្ម ឧក្រិត្យកម្មឆ្លងដែន បញ្ហាបរិស្ថាន រួមទាំងបញ្ហាការពារ ពលរដ្ឋដែលមនាគ្រោះធម្មជាតិជាដើម៕

Facebook Comments

To Top