Uncategorized

Galaxy J8 សេរីថ្មីរបស់សាមសុង បានបង្ហាញខ្លួន ជាផ្លូវការ ក្នុងទីផ្សារកម្ពុជាជាមួយតម្លៃ ២៨៩ ដុល្លារ ព្រមជាមួយនឹងកញ្ចប់កាដូ បន្ថែមផងដែរ!

ភ្នំពេញ៖ នេះគឺជាស្មាតហ្វូនស៊េរីថ្មីផ្សងទៀតរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែមានវត្តមានក្តៅៗ នៅក្នុងទីផ្សារកម្ពុជា ដែលស្ថិតនៅក្នុង ខ្សែស្រឡាយត្រកូល J នឹងមានឈ្មោះ ជាផ្លូវការថា Samsung Galaxy J8 ។

Samsung Galaxy J8 ត្រូវបានរចនាខ្លួនមកយ៉ាង សាមញ្ញស្រស់ស្អាតមិនងាយ នឹងឆាប់សុំាភ្នែកអេក្រង់លាតភ្លឺច្បាស់ត្រ ជាក់ភ្នែក ដែលមានរូបរាងមិន ខុសពីរៀមច្បងស៊េរី J ជំនាន់មុនប៉ុន្មាននោះទេ។

គួររំលឹកផងដែរថា Samsung Galaxy J8គឺជាស្មាតហ្វូនដែលបំពាក់មកជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 16 មេហ្គាភិចសែល ជាមួយនឹងកម្រិត Aperture F1.7 មានសមត្ថភាពថតរូប បានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹត បន្តិចក៏ដោយរួមនឹងមុខងារ ថតរូបពិសេសដូចជាLive Focus និង Bokeh Effects ហើយមួយគ្រាប់ទៀតគឺមានទំហំ 5 មេហ្គាភិចសែល(F1.9) សម្រាប់ថត Portrait។ កាមេរ៉ាក្រោយនេះ ត្រូវបានក្រុមហ៊ុនរចនាបែប Classic ដែលមានរាងបញ្ឈរនៅចំកណ្ដាល និងមាន LED Flashសម្រាប់ជំនួយដល់ ការថត ពេលយប់និងកន្លែងដែលមានពន្លឺទាបជាដើម។ ក្នុងនោះក៏មានបំពាក់សេនសឺ ស្កែនក្រយ៉ៅដៃនៅខាងក្រោម កាមេរ៉ាខាងក្រោយ និងមានប្រើប្រាស់ មុខងារដោះសោរ Face Recognition ដែលធ្វើអោយស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយ កម្រិតទៀតផងដែរ។ សំរាប់កាមេរ៉ាមុខវិញ Samsung Galaxy J8 មានភ្ជាប់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។

ទូរស័ព្ទនេះ បានរចនាឡើងជាមួយអេក្រង់Premium Super AMOLED 6.0អ៊ីញដែលអាចផ្តល់នូវពណ៌និងកម្រិត ភាពច្បាស់ម៉ត់ត្រជាក់ ភ្នែក និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់ និងមានកម្លាំងថាមពលថ្មទំហំ3,500mAhដែលជាទំហំ ធំល្មម អាចអោយអ្នកប្រើប្រាស់ បានយូរ ទាំងការនិយាយ និង លេងបណ្តាញសង្គម អ៊ីនធើណេតផ្សេងៗ។វាបានបំពាក់នូវRAMទំហំ 3GB មេម៉ូរីទំហំ 32GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។

ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ បានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាង ទំនើបសាមសុងនិងដេប៉ូចែកចាយ ទូរស័ព្ទសាមសុង ទូទាំង ប្រទេសកម្ពុជាជាមួយនឹង តម្លៃ $289 ដែលភ្ជាប់ជាមួយជម្រើស៣ពណ៌រួមមាន៖ពណ៌ខ្មៅ ពណ៌មាស និងពណ៌ស្វាយ។ ជាងនេះទៀតរាល់ការជាវ Samsung Galaxy J8 លោកអ្នកនឹងទទួលបានបាស JBL Go2 speaker ដ៏ស្រស់ស្អាតចំនួន ១ភ្លាមៗ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ1800 203 232៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top