អន្តរជាតិ

សមាគមអ្នកដាំសណ្តែងសៀង នៅអាម៉េរិក ខកចិត្តខ្លាំង ចំពោះលោកដូណាល់ ត្រាំ

ឈីហ្គាហ្គោ៖ សមាគមអ្នកដាំសណ្តែកសៀងអាម៉េរិក (ASA) បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាម៉េរិក ដែលបានគំរាមបន្ថែម​​ ការតម្លើងពន្ធ លើទំនិញរបស់ចិនទៀត ដែលពួកគេជឿជាក់ថា មិនចាំបាច់ឡើយសម្រាប់ អ្នកដាំសណ្តែងសៀង និងសហគមន៍ជនបទ នៅអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ASA បានលើកឡើងថា ការប្រកាសថ្មីរបស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដោយកំណត់គោលដៅ ២០០ពាន់លានដុល្លារ ទៅលើទំនិញនាំចូលពីចិននោះ គឺនឹងធ្វើឱ្យកាន់តែអាក្រក់ ដល់ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។

លោក John Heisdorffer ដែលជាប្រធាន ASA និងជាកសិករដាំសណ្តែក នៅក្នុងរដ្ឋអាយអូវ៉ា បាននិយាយថា «ការប្រកាសពន្ធគយបន្ថែម លើប្រទេសចិននេះ គឺជាការផ្លាស់ប្តូរ នៅក្នុងទិសដៅផ្ទុយ»។

លោក Heisdorffer បាននិយាយថាអ្នកដាំដុះ សណ្តែកសៀងអាមេរិក បានធ្វើការអស់ជាច្រើន ទសវត្សដើម្បីបន្តឱកាសពាណិជ្ជកម្ម នៅក្នុងទីផ្សារប្រទេសចិន ហើយបានទទួលជោគជ័យ។

កសិករដាំសណ្តែកសៀង នៅទូទាំងរដ្ឋចំនួន ៣០ នៅសហរដ្ឋអាមេរិក កំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលពន្ធគយទាំងនេះ ហើយនាំមកនូវអារម្មណ៍ នៃស្ថេរភាព និងភាពប្រាកដប្រជា ចំពោះកសិករដែលពឹងផ្អែក លើពាណិជ្ជកម្ម។

សូមជម្រាបថា កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិក បានតម្លើងពន្ធ ២៥ភាគរយលើការនាំចូលទំនិញ ដែលមានតម្លៃ ៣៤ពាន់លានដុល្លារ ពីប្រទេសចិន ដែលទាំងនេះ គឺបានបង្ខំឱ្យប្រទេសចិន សងសឹកលើសហរដ្ឋអាមេរិកវិញ ទៅលើការនាំចូល។ ចិនក៏បាននាំចូលសណ្ដែកសៀង ប្រមាណ ៣៣លានតោន ពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ ប្រទេសចិន ក៏ត្រូវការប្រហែល ៦២ភាគរយ នៃការនាំចេញសណ្តែកសៀង របស់សហរដ្ឋអាមេរិកផងដែរ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top