សន្តិសុខ និង សង្គម

រថយន្តដឹក ត្រយ៉ូងចេកបើកលឿន បុកម៉ូតូកំពុងឆ្លងផ្លូវ ស្លាប់​ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ រថយន្តហ៊ីយ៉ានដាយ ដឹកត្រយ៉ូងចេក​ពេញ បានបុកម៉ូតូកំពុងឆ្លងផ្លូវបណ្តាលឲ្យ បុរសម្នាក់ស្លាប់យ៉ាង អាណោចអាធម៌ នៅវេលាម៉ោង ១៧និង៤៩នាទី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ​

នគរបាលមូលដ្ឋានបានឱ្យដឹងថា ​រថយន្តបង្កមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A 2129 ​​ដឹកត្រយ៉ូងចេកពេញ បើកបរ​ដោយឈ្មោះ អឿន​ លីកា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈកំពុងបើកបរ បាន​វ៉ាក់នឹងម៉ូតូកំពុងឆ្លងផ្លូវ បានបុកពេញទំហឹងបណ្តាលឱ្យ អ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែង​ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ចំណែកអ្នកបើកបរ ត្រូវបានឃាត់ខ្លួនភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា សពដែលបានស្លាប់មាន​ឈ្មោះ ម៉ន​ បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ​។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបាន ចុះអន្តរាគមន៍វាស់វែង និងចាត់ចែងប្រគល់សពឲ្យ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។ រីឯ​រថយន្ត​យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីដោះស្រាយនៅពេលក្រោយ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top