សន្តិសុខ និង សង្គម

​រថយន្តធំសណ្តោងរ៉ឺម៉ក ដឹកកុងតឺន័រ គៀរក្មេងកំពុងជិះកង់ ​រងរបួស់ធ្ងន់​

កំពង់ស្ពឺ៖ រថយន្តធំសណ្តោងរ៉ឺម៉កដឹកកុងតឺន័រ ​បើកគៀរ​ក្មេងប្រុសម្នាក់កំពុងតែជិះ សំណាងមនុស្សខ្ទៀតចេញពីរថយន្ត ​រងរបួសធ្ងន់ ​កង់ជិះត្រូវរថយន្តកិន​ជាប់ នៅក្រោមរថយន្ត។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១២និង៣០នាទី ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ​នៅចំណុចលើផ្លូវជាតិលេខ ៥​ ស្ថិតនៅភូមិស្រះកែវ ឃុំវាំងចាស់ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។

​តាមប្រភពព័ត៌មាន​ពីមន្ត្រីនគរបាល បានបញ្ជាក់​ថា​ ​រថយន្ត១ គ្រឿងម៉ាក HINO ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ធំ 3A​ 1344 សណ្តោងរឺម៉កដឹកកុងតឺន័រ ពាក់ស្លាកលេខព្រះសីហនុ 4A- 1389  បើកបរដោយឈ្មោះ ឡាយ បុណ្យ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិរលាច ឃុំរលាច ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ធ្វើដំណើរពីទិសដៅ ពីកើតទៅលិច ទៅដល់ចំណុចខាងលើ បាន​គៀរ ក្មេងប្រុសឲ្យដួល នឹងកិន​កង់ ​ជិះដោយក្មេងប្រុស​ឈ្មោះ វណ្ណា ចាន់ពិសិដ្ឋ អាយុ​៨ឆ្នាំ រស់នៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឭ ខេត្តកណ្តាល ​ត្រូវបានក្រុមគ្រួសារ ដឹកមកសង្គ្រោះនៅឯមន្ទីរពេទ្យភ្នំពេញ ចំណែកវត្ថុតាងទាំង២ ត្រូវ​នគរបាលស្រុកឧដ្តុង្គ យកមករក្សារទុក ដើម្បីដោះស្រាយតាមនិតិវិធី៕

 

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top